|
ពលរដ្ឋ សម្រុកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងថ្ងៃបង្ហើយនៃពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្ដតាកែវ
ថ្ងៃទី ៖ 17-04-2026, ដោយ Dara007 , 55 Views
តាកែវៈ
ក្នុងបរិយាកាសដ៏សែនសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី៣ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ឱ្យមកចូលរួមលេងកម្សាន្តយ៉ាងនៅតាមទីតាំងសំខាន់ៗក្នុងខេត្តកែវ។ ចំណុចកណ្តាលនៃភាពសប្បាយរីករាយគឺនៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងយុទ្ធសាស្ត្ររៀបចំដោយរដ្ឋបាលខេត្ត គេសង្កេតឃើញមានមហាជនយ៉ាងជិតស្និទ្ធបានមកជួបជុំគ្នា។
ចំណុចកណ្តាលនៃភាពសប្បាយរីករាយគឺនៅសួនច្បារមាត់បឹងតាកែវ ដែលជាទីតាំងយុទ្ធសាស្ត្ររៀបចំដោយរដ្ឋបាលខេត្ត គេសង្កេតឃើញមានមហាជនយ៉ាងជិតស្និទ្ធបានមកជួបជុំគ្នា។ កម្មវិធី “សង្ក្រាន្តតាកែវ ឆ្នាំ២០២៦” បានបង្កលក្ខណៈឱ្យមានការលេងល្បែងបែបប្រពៃណីយ៉ាងសម្បូរបែប និងមានការប្រគុំតន្ត្រី ចូលរួមសម្តែងពីសំណាក់ឌីជេ (DJ) ល្បីៗ ដែលធ្វើឱ្យបរិយាកាសកាន់តែមានភាពរស់រវើក។
ចំណែកឯសកម្មភាពនៅតាមបណ្តាស្រុក និងវត្តអារ៉ាម មិនត្រឹមតែនៅទីរួមខេត្តប៉ុណ្ណោះទេ សន្ទុះនៃការដើរកម្សាន្តក៏បានរីករាលដាលដល់គ្រប់ច្រកល្ហកក្នុងខេត្តផងដែរ ។
ឯតាមរមណីយដ្ឋាន និងវត្តអារ៉ាម ក៏មានពុទ្ធបរិស័ទ និងយុវជនបានជួបជុំគ្នាធ្វើបុណ្យទន្ទឹមនឹងការលេងល្បែងប្រជាប្រិយយ៉ាងកងរំពងនិងតាមលំនៅដ្ឋានប្រជាពលរដ្ឋបានរៀបចំការជួបជុំជាលក្ខណៈគ្រួសារ ច្រៀងរាំ និងទទួលទានអាហាររួមគ្នា បង្កើតបាននូវសាមគ្គីភាព និងសុភមង្គលយ៉ាងក្រៃលែង។ ជារួម ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខេត្តតាកែវ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការកម្សាន្តជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ៕
|