ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សាធារណរដ្ឋស្លូវ៉ាគី នឹងពង្រីកការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជា
ថ្ងៃទី ៖ 19-03-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ សាធារណរដ្ឋស្លូវ៉ាគី នឹងពង្រីកការវិនិយោគ និងសេដ្ឋកិច្ចជាមួយកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសឱ្យមានភាពកើនឡើងបន្ថែមទៀត។

ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក អេឡិចសិនដឺ មីខូវស៊ិន បានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកម្មរបស់ឯកឧត្តមនាពេលនេះ គឺភារកិច្ចការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

លោកបានសង្កាត់ធ្ងន់ទៅលើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ចដែលជាការវិនិយោគនៃចំណុចស្នូលសម្រាប់ការពង្រីកក្នុងអាណត្ដិរបស់ឯកឧត្តម។ ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងការពេញចិត្ដ និងគាំទ្រចំពោះពង្រីកការវិនិយោគ ទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងស្លូវ៉ាគី ក្រៅពីការទូត និងនយោបាយ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានកោតសរសើរចំពោះក្រសួងការបរទេសទាំងពីរនាពេលកន្លងមក ដែលរដ្ឋាភិបាលប្រទេសទាំងពីរតែងតែជជែកគ្នា និងគាំទ្រគ្នានៅក្នុងឆាកអន្ដរជាតិផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សាធារណរដ្ឋស្លូវ៉ាគី នឹងពង្រីកការវិនិយោគ និងសេដ្ឋកិច្ចជាមួយកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសឱ្យមានភាពកើនឡើងបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com