|
១០ថ្ងៃ នគរបាលជាតិឃាត់ជនងប់ល្បែងជិត៣០នាក់ ខ្លះបានទៅផ្ទះ ខ្លះបញ្ជូនទៅឃុំ!
ថ្ងៃទី ៖ 13-03-2026, ដោយ Dara007 , 4 Views
ភ្នំពេញៈ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមជនងប់ល្បែងសរុប មាន១២នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់។
តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។
គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ
|