ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
តំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញ នឹងស្រូបយកគម្រោងវិនិយោគកាន់តែច្រើន
ថ្ងៃទី ៖ 03-03-2026, ដោយ​​ Dara007 , 16 Views
                     
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញ នឹងស្រូបយកគម្រោងវិនិយោគកាន់តែច្រើន បន្ទាប់ពីតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗនេះ។

ក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី២ នៅក្នុងឆ្នាំ២០២៦ របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២ រួមមាន៖ ១៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ 
និង២៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និង R&D៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញ នឹងស្រូបយកគម្រោងវិនិយោគកាន់តែច្រើន បន្ទាប់ពីតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗនេះ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com