ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យ៩នាក់ ករណីលួច និងសមគំនិត ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀនទៅតុលាការ
ថ្ងៃទី ៖ 07-02-2026, ដោយ​​ Dara007 , 18 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ៩នាក់ ករណីលួច និងសមគំនិត ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។       ក្រោយពីបានទទួលពាក្យបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដឹកនាំដោយលោកលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់រួមមាន៖ ១.ឈ្មោះ ទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ អ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

ក្រោយពីធ្វើការស្ដាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា  និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនជាបក្ខពួកជនសង្ស័យជាបន្ដបន្ទាប់បានចំនួន០២នាក់បន្ថែមទៀត ១.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២១ឆ្នាំ(មុខសញ្ញាចាស់), ២.ឈ្មោះ យឿត សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាបក្ខពួកយ៉ាងសកម្មយកម៉ូតូលក់បន្ដអោយក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។

ជាមួយគ្នានោះកម្លាំងជំនាញបានបន្ដវិធានការស្រាវជ្រាវ បន្ដឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់ទៀត ឈ្មោះ ទឹម តុលា ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ កែវ ថាវី ហៅគួក ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់មកដោយមានការសហកាណ៍ពីជនសង្ស័យ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូពីឈ្មោះ កែវ ថាវី ជាបន្ដបន្ទាប់ បានសរុបចំនួន ០៣នាក់ទៀត ១.ឈ្មោះ ចម ចិន ភេទប្រុស អាយុ ២៧ឆ្នាំ ,២.ឈ្មោះ ជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូមាំកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ៤គ្រឿងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN 6647 ចំនួន០១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។           លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបត ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com