ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅផ្លូវជាតិលេខ៤១ ចំនួន៤នាក់
ថ្ងៃទី ៖ 05-02-2026, ដោយ​​ Dara007 , 7 Views
                     
កំពង់ស្ពឺៈ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត២៦-២៧ ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះ ហូ ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិបឹងស្តុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (អ្នកថតរូប) ២/ឈ្មោះ ស៊ីម វេហា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ៣/ឈ្មោះ ហ៊ន សុខហាត ភេទ អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃគោកត្រប់ ឃុំបសេដ្ឋ ខេត្តកំពង់ស្ពឺ ៤/ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៥/ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិគូកត្រប់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (មានជម្ងឺ គ្រុនឈាម)។ ចំណែកបក្ខពួក ៥នាក់ទៀត ដែលគេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញាបានអស់ហើយ ។

បច្ចុប្បន្នក្រុមក្មេងទំនើង រួមជាមធ្យោបាយធ្វើសកម្មភាព បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្ដ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានឈើនៅប្រាសាទបេងមាលា ដែលមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com