ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
មេអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជកម្លាំងតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនបន្ថែមទៀត
ថ្ងៃទី ៖ 04-02-2026, ដោយ​​ Dara007 , 5 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បញ្ជាឲ្យកម្លាំងតាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តការងារល្បាតពេលយប់ក្នុងភូមិសាស្រ្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្ការ ទប់ស្កាត់ នូវរាល់បទល្មើស ទាំងឡាយណាដែលអាចកើតមានជាយថាហេតុណាមួយ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦​ ស្ថិតនៅ​សាល​ប្រជុំ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងអំពីសកម្មភាពដែលយើងអនុវត្តត្រូវតែផ្សាយចេញ និងបានបន្តទៀតថា ក្រោយពេលដែរបានដាក់លេខ​ទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 មកកម្លាំងអាវុធហត្ថមានការហត់នឿយក៏ពិតមែនតែកម្លាំងរបស់យើងបានជួយដល់ប្រជាពលរដ្ឋ បានច្រើនណាស់ ដូចឆ្នេះកម្លាំងយើងទាំងអស់ ជាពិសេសតាមបណ្តាក្រុងស្រុក និងមន្ទីរពាក់ពន្ធ័ត្រូវតែបន្តអនុវត្តនិងផ្សព្វផ្សាយ បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែជ្រូតជ្រាបជាព័ត៏មានបានកាន់តែច្រើនថែមទៀត។ ជាពិកម្លាំងទាំងងអស់ហាមដាច់ខាតស្លៀកពាក់ឯកសណ្ឋាន បើកឡានឬម៉ូតូអង្គភាពចូលផឹកស៊ីបង្ករបញ្ហាដែលធ្វើប៉ះពាល់ដល់អង្គភាព និងស្ថាបណ្ណ័ជាដើម នាយទាហាន នាយទាហានរងទាំអស់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ហើយគប្បីត្រូវចេះគោរពស្រលាញ់ យោគយល់អាព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ត្រូវមានសាមគ្គីភាពល្អក្នុងភាពជួយគ្នាទៅវិញទៅមកក្នុងនាមអង្គភាពតែមួយដើម្បីអង្គភាពទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានកោតសរសើរដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងងស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច បានយ៉ាងល្អដែលថ្នាក់លើដាក់ឲ្យ ទាំងនេះជាការទទួលខុសត្រូវ ក្នុងនាមយើងពាក់ឯកសណ្ឋាននេះ​ ហើយឮក៏បានជូនពរដល់ នាយទាហាន នាយទាហានរងទាំងអស់ និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារថែមទៀតផង។

លោកមេបញ្ជាការរង លោកប្រធានមន្ទីរ មេបញ្ចាការ​មូលដ្ឋាន​ក្រុង-ស្រុក ដោយបានមានមតិលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ និងរកវិធីកែសម្រួល ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់​ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានដោះស្រាយនូវបញ្ហាប្រឈមទាំងនោះជាបន្ទាន់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទលលៃ រួមនិងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ សុទ្ធសឹងស្ថិតនៅក្នុងរាជធានីហរិហរាល័យ ដែលជាអតីតរាជធានីដើមសម័យអង្គរ។ ប្រាសាទបាគង គឺជាប្រាសាទភ្នំ សង់លើខឿនបីជាន់ ក្នុងរាជកាលព្រះបាទ ឥន្រ្ទវរ្ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com