ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៃប្រាសាទមេបុណ្យខាងកើត
ថ្ងៃទី ៖ 06-02-2026, ដោយ​​ Dara007 , 2 Views
                     
សៀមរាបៈ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។

លោក សូរ ប៉ោត ជាស្ថាបត្យករ និងបុរាណវិទូបានឱ្យដឹងថា ផ្អែកលើផែនទីហានិភ័យ ខ្លោងទ្វារខាងជើងមានកម្រិតហានិភ័យខ្ពស់ និងត្រូវធ្វើការជួសជុលបន្ទាន់ ដើម្បីទប់ស្កាត់ និងបញ្ចៀសការរលុះធ្លាក់នៃប្រាង្គ។

ក្នុងនោះ ក្រុមការងារផ្តោតសំខាន់ទៅលើការជួសជុលគ្រឹះ និងជញ្ជាំងថ្មបាយក្រៀម ដែលព័ទ្ធជុំវិញជារចនាសម្ពន្ធសម្រាប់ទ្រទ្រង់ដល់តួប៉មឥដ្ឋផ្នែកខាងលើ ដោយធ្វើការសម្អាតយកកំណកដីចេញពីតាមចន្លោះថ្នេរថ្ម និងកន្លែងប្រេះ រួចបិតបាយអឡើងវិញ ដើម្បីធានាមិនឱ្យទឹកជ្រាបចូល។

ដោយឡែកសម្រាប់ទីតាំងណាដែលថ្មនៅមានគុណភាពល្អ យើងរក្សាទុកដដែល លើកលែងតែថ្មអស់គុណភាព និងពុកផុយ ដែលត្រូវជំនួសដោយថ្មថ្មី ប៉ុន្តែត្រូវរក្សាទម្រង់ដើមទៅតាមបច្ចេកទេស។

គម្រោងនេះបានចាប់ផ្តើមពីចុងឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ មកដល់ពេលនេះ ដំណើរការជួសជុលសម្រេចលទ្ធផលបានប្រមាណជាង៥០ភាគរយហើយ។

សូមជម្រាបជូនថា ប្រាសាទមេបុណ្យខាងកើត ជាប្រាសាទភ្នំមួយ ស្ថិតនៅចំកណ្តាលបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត)។ ប្រាសាទនេះ មានអាយុកាលចាស់ជាងប្រាសាទប្រែរូប កសាងឡើងក្នុងរជ្ជកាល ព្រះបាទរាជេន្រ្ទវម៌្មទី២ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយបុព្វការីជន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com