ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជប៉ុនផ្តល់ថវិកាជាង៣០ម៉ឺនដុល្លារ សម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រ និងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ
ថ្ងៃទី ៖ 06-02-2026, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាចំនួន ៣០១,៩០៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៦ ខែកុម្ភ ឆ្នាំ២០២៦ ធ្វើឡើង ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយ ចំនួនពីរ។ នាឱកាសនោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យថវិកាចំនួន ២២០,២១៦ ដុល្លារអាមេរិក ។ ជំនួយនេះ នឹងត្រូវប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្តុកទឹកនៅតំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ។

តាមរយៈការកែលម្អរប្រព័ន្ធធារាសាស្ត្រនេះរំពឹងថា ធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន រួមទាំងអ្នកដែលបានត្រឡប់មកពីប្រទេសថៃវិញ ដោយសារជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ចំណែកថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និង តម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី ។

ជំនួយនេះនឹងផ្តល់ឱ្យនិស្សិតស្រីនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព ហើយឧបករណ៍ថ្មីនឹងផ្តល់ឱ្យនិស្សិតទាំងអស់ នូវឱកាស ដើម្បីរៀននូវជំនាញវិជ្ជាជីវៈនានា ដែលនឹងជួយពួកគេក្នុងការស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា។ ដូចនេះ គម្រោងនេះនឹងនាំមកនូវការកែលម្អកម្រិត ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

សូមបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងគូសាណូណិ ផ្តោតលើការអភិវឌ្ឍនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីគាំទ្រពួកគេក្នុងការអនុវត្តគម្រោងជាង៧០០នៅទូទាំងប្រទេសកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងជើងនៅប្រាសាទមេបុណ្យខាងកើត ដែលបានរងការខូចខាតទ្រុឌទ្រោមដោយកត្តាជាច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com