ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សង្គ្រាមឈ្លានពានកម្ពុជាដោយយោធាថៃ គឺប្រឈមមុខព្រួញ ឬសមរភូមិចំនួន៣
ថ្ងៃទី ៖ 19-01-2026, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា សង្គ្រាមឈ្លានពានកម្ពុជាដោយយោធាថៃ គឺប្រឈមមុខព្រួញ ឬសមរភូមិចំនួន៣ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សាយឯកជនទាំងអស់ ទាំងជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនៅក្នុងការផ្តល់ព័ត៌មានទៅឱ្យប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ៖" ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី" នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រា ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ គឺជាសង្គ្រាមឈ្លានពានរវាងប្រទេសមានភាពខ្លាំងក្លាជាងឆ្នាំ២០០៨ និង២០១៣ ហើយគឺជាសង្គ្រាមឈ្លានពានរវាងប្រទេសមួយមកលើប្រទេសមួយ ហើយជាសង្គ្រាមមិនមែនជាសង្គ្រាមផ្ទៃក្នុងនោះទេ ដែលប្រឈមមុខព្រួញ ឬសមរភូមិចំនួន៣ ។ លោកបានលើកឡើងថា សង្គ្រាមនេះបានធ្វើឱ្យកម្ពុជាយើងប្រឈមមុខព្រួញ ឬសមរភូមិចំនួន៣ គឺទី១. សមរភូមិភាគីថៃទាំងយោធា ការទូត សតិអារម្មណ៍ និងទាំងច្បាប់។ ទី២. សមរភូមិគាំទ្រដោយភាគីថៃ គឺក្រុមប្រឆាំង និងក្រុមដែលមិនមាននិន្នាការ ឬការគាំទ្ររដ្ឋាភិបាល និងទី៣. សមរភូមិចេញពីផ្ទៃក្នុងកម្ពុជា ដែលពេលខ្លះ បងប្អូនមិនបានយល់ច្បាស់ ខណៈពួកគាត់ទទួលបានព័ត៌មានមិនគ្រប់គ្រាន់ ឬទទួលបានព័ត៌មានមិនត្រឹមត្រូវធ្វើឱ្យគាត់គិតមិនស៊ីនឹងអ្វីដែលជាការពិត។

ជាមួយគ្នានេះដែរលោកបានលើកឡើងទៀតថា តួនាទីរបស់ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សាយឯកជនទាំងអស់ ទាំងជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនៅក្នុងការផ្តល់ព័ត៌មានទៅឱ្យប្រជាពលរដ្ឋ ។ ក្នុងរយៈពេលមុនសង្គ្រាមផ្ទុះ ឡើងយើងបានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនិយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ» ហើយរយៈពេល២ ឆ្នាំមកនេះ និងក្នុងអាណត្តិទី៧នេះក្រសួងបានធ្វើកំណែទម្រង់ ពង្រឹងសមត្ថភាព ប្រសិទ្ធភាព ការចុះផែនការសកម្មភាព និងកែប្រែ នូវរបៀបរបបនូវការធ្វើកិច្ចការងារ និងគិតគូនូវផែនការមួយចំនួនបានធ្វើឱ្យមានការរឹងដៃបន្តិចពាក់ព័ន្ធវិស័យព័ត៌មាន»។

លោកបានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានធ្វើការតម្រង់ទិសជាច្រើន ពិសេសនោះតម្រង់ទិសប្រជាពលរដ្ឋយើង សុំកុំជឿរលើប្រភពព័ត៌មានដែល មិនមែនផ្លូវការ និងសុំកុំទទួលព័ត៌មាន ឬតាមដានព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយសូមយកប្រភពតែផ្លូវការ តាមរយៈក្រសួងការបរទេស ក្រសួងការពារជាតិ តាមរយៈរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា ឬក្រសួងព័ត៌មាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com