ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ្រួសារនាយករដ្ឋមន្រ្ដី កំពុងយកចិត្តទុកដាក់លើវីរកងទ័ព និងក្រុមគ្រួសារ
ថ្ងៃទី ៖ 19-01-2026, ដោយ​​ Dara007 , 3 Views
                     
ភ្នំពេញៈលោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី បាននិងកំពុងបន្តយកចិត្តទុកដាក់លើវីរកងទ័ព និងក្រុមគ្រួសារយុទ្ធជនពលីក្នុងការការពារទឹកដីពីក្រុមយោធាថៃដែលបានធ្វើសកម្មភាពឈ្លានពានកម្ពុជាកន្លងមក ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះដល់ក្រុមគ្រួសារកងទ័ពពលីជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីថ្ងៃ១៧ មករា បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន៤ខ្នងទៀត ជូនក្រុមគ្រួសារវីរកងទ័ពពលី ។ ក្នុងនោះផ្ទះថ្មី១ខ្នងដល់គ្រួសាររស់នៅខេត្តត្បូងឃ្មុំ និងផ្ទះថ្មី៣ខ្នងទៀតប្រគល់ជូនក្រុមគ្រួសារនៅខេត្តកំពង់ចាម ។

លោកបន្ដថា នេះជាសកម្មភាពជាបន្តបន្ទាប់ក្នុងចំណោមសកម្មភាពមនុស្សធម៌គ្រប់ទម្រង់ ដែលលោកជំទាវទី១របស់កម្ពុជាតែងតែធ្វើ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាតិមាតុភូមិ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់គឺរយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី, វីរយុទ្ធជនរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ និងពលរដ្ឋភៀសឹក” ។

លោកគូសបញ្ជក់ថា ការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងវីរនគរបាលជាតិ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ។

លោក អះអាងថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរកងទ័ពនេះ សម្តេចមហាបវរធិបតី បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត , ការស្រោចស្រង់សមាជិកគ្រួសារ , ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ , ការរៀបចំឥណទានសារជាថ្មី , ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ និងថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

សូមបញ្ជាក់ថា តបតាមការអំពាវនាវរបស់សម្តេចបវរធិបតី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលើកលែងការប្រាក់ចំនួន ១០,៦លានដុល្លារ សម្រាប់គ្រួសារជនភៀសសឹកដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងបានលុបចោលបំណុល(ទាំងប្រាក់ដើម ទាំងការប្រាក់) ចំនួនប្រមាណ១លានដុល្លារសម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងជួយសម្រួលជីវភាពក្នុងពេលដែលពួកគេបាត់បង់ចំណូល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com