ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុនខ្នាតយក្សចិន ចង់វិនិយោគលើវិស័យសេវាកម្មវិស្វកម្មគីមីនៅកម្ពុជា
ថ្ងៃទី ៖ 15-01-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនខ្នាតយក្សចិន ចង់វិនិយោគលើវិស័យសេវាកម្មវិស្វកម្មគីមីនៅកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមាន ភាពទំនើប ស្របតាមស្តង់ដារ កម្រិតអន្តរជាតិ។

យោងតាមបណ្ដាញសង្គមផ្លូវការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយ លោក Zhou Hong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction Co., Ltd. (FCC) ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្រ របស់ សហគ្រាសរដ្ឋ ខ្នាតធំចិន China National Chemical Engineering Group Corporation (CNCEC)ចូលជួបសម្ដែងការ គួរសមនិងពិភាក្សា ការងារលើកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

តាមរយៈជំនួបនេះ លោក Zhou Hong បានបញ្ជាក់ពីបំណងក្នុងការ សម្លឹង មើលកម្ពុជា ជាមូលដ្ឋាន សម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនា សម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្ម ផលិតជីសម្រាប់ បម្រើ ឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមាន ភាពទំនើប ស្របតាមស្តង់ដារ កម្រិតអន្តរជាតិ។

លោកបានបញ្ជាក់ថា សក្តានុពល ដ៏រឹងមាំរបស់ ក្រុមហ៊ុន CNCEC-FCC ដែលជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម គីមី ឥន្ធនៈ (Petrochemical) កម្រិតខ្ពស់នៅលើសកលលោក។ ការឆ្លើយតបចំពោះគោលបំណងនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់ អារម្មណ៍ វិនិយោគ របស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្ម កែច្នៃ នៅកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា វិស័យវិស្វកម្មគីមី សាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការបង្កើនតម្លៃ បន្ថែម ដល់សេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តល់ អាទិភាព លើការ ធ្វើទំនើបកម្មឧស្សាហកម្ម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុនខ្នាតយក្សចិន ចង់វិនិយោគលើវិស័យសេវាកម្មវិស្វកម្មគីមីនៅកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមាន ភាពទំនើប ស្របតាមស្តង់ដារ កម្រិតអន្តរជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com