ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ទិញកសិផលពីកសិករធ្វើចំណីសត្វជិត ១លានតោន
ថ្ងៃទី ៖ 08-01-2026, ដោយ​​ Dara007 , 10 Views
                     
ភ្នំពេញៈ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាផ្នែកមួយនៃបង្កើតទីផ្សារកសិកផល និងផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ដោយបានស្រូបទិញកសិផលពីកសិករបានប្រមាណជិត ១លានតោន សម្រាប់ផលិតចំណីសត្វ នៅក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ទិញកសិផលពីកសិករធ្វើចំណីសត្វជិត ១លានតោន ភ្នំពេញៈ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាផ្នែកមួយនៃបង្កើតទីផ្សារកសិកផល និងផលិតផលក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកចំនួន១០ ដោយបានស្រូបទិញកសិផលពីកសិករបានប្រមាណជិត ១លានតោន សម្រាប់ផលិតចំណីសត្វ នៅក្នុងឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្មលោកបានបញ្ជាក់ថា ក្រុមហ៊ុនទាំង១០នេះបានស្រូបទិញ ពោតក្រហមស្ងួតចំនួន ៤៩៣ ០០០ តោនក្នុងមួយឆ្នាំ, ដំឡូងមីស្ងួត ២៤៤ ៦០០តោនក្នុងមួយឆ្នាំ, កញ្ចុងអង្ករ ១១៣ ៩៣០ តោនក្នុងឆ្នាំ និងកន្ទក់ ១៤៧ ៧៣០ តោនក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COFCO Biochnology របស់ ចិន ដើម្បីជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០តោន ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦។ ក្រសួងពាណិជ្ជកម្មក៏បានជួយសម្របសម្រួលការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡុងពីវៀតណាម ដោយជំរុញការនាំចេញដំឡូងមីស្រស់ ក្នុងប្រមាណ ៩លានតោនក្នុងមួយឆ្នាំ ទៅប្រទេសវៀតណាមផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ ស្តីពីកិច្ចការពាណិជ្ជកម្មអន្តរជាតិ ដោយបង្ហាញថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ មានប្រទេសចិន ស្ថិតក្នុងលេខរៀងទី១ មានទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារអាមេរិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com