|
ពលរដ្ឋភៀសសឹកជាង៥០០០គ្រួសារ បានវិលត្រឡប់ទៅលំនៅឋានដើមវិញហើយ
ថ្ងៃទី ៖ 02-01-2026, ដោយ Dara007 , 4 Views
ព្រះវិហារៈ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹកជាង៥,០០០គ្រួសារហើយ បានវិលត្រឡប់ពីទីតាំងស្នាក់នៅបណ្ដោះអាសន្ន ដើម្បីទៅលំនៅឋានដើមវិញ បន្ទាប់ពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងាត់ស្ងាត់ និងមានសុវត្ថិភាពឡើងវិញ។
លោកបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញសរុបចំនួន៥,១៤៧ គ្រួសារ (ស្មើនឹង១៤,៨៧៣នាក់ ក្នុងនោះស្រី៧,៣១៧នាក់) ស្មើនឹងប្រមាណ៣១% នៃចំនួនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន១៦,៤២០គ្រួសារ។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់មួយចំនួន នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងទីតាំងសុវត្ថិភាពនានានៅឡើយ ដើម្បីតាមដានសភាពការណ៍បន្ថែម៕
|