|
សង្ខេបស្ថានការណ៍យោធាថៃបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ
ថ្ងៃទី ៖ 23-12-2025, ដោយ Dara007 , 4 Views
ភ្នំពេញៈ ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ - ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ ដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ។ - ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ និងបន្តបាញ់កាំភ្លើងធំ, រថក្រោះ និងប្រើប្រាស់ដ្រូនចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ៨:២៣នាទី យោធាថៃបានសម្រុកបាញ់កាំភ្លើងធំ និងរថក្រោះចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ចាប់ពីម៉ោង ១០:០០នាទី ដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ, រថក្រោះ រួមទាំងប្រើប្រាស់ដ្រូនហោះស៊ើបការណ៍ និងទម្លាក់គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៥:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ - ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំ និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់អត្តឃាតបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងតាថាវ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ - គិតត្រឹមម៉ោង ១៧:០០នាទី យោធាថៃនៅតែបន្តផ្លោងកាំភ្លើងធំ, រថក្រោះបាញ់បុក, ដ្រូនទម្លាក់គ្រាប់អត្តឃាត និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រជប់គគីរ។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ - ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រទីប្រជុំជនស៊ីវិលរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ - ចាប់ពីម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ - ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ៨០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ចាប់ពីម៉ោង ៧:០១នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងជាង ១០០គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។ - ចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ៩:០០នាទី យោធាថៃបានផ្លោងចំនួន ៥គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក។ - ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ៨:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងប្រមាណ ៦១គ្រាប់ចូលភូមិសាស្ត្រភូមិជោគជ័យ។ - ចាប់ពីម៉ោង ៨:០១នាទី ដល់ម៉ោង ១៦:១០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣៣គ្រាប់ចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត។ - ចាប់ពីម៉ោង ៩:៤៣នាទី ដល់ម៉ោង ១៥:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥៩គ្រាប់ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។ - ម៉ោង ១០:៤៥នាទី ដល់ម៉ោង ១១:២៣នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៦គ្រាប់ចូលភូមិសាស្ត្រឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ - ម៉ោង ១០:៥៤នាទី យោធាថៃបានបាញ់កាំភ្លើងធំលើរថក្រោះបុកចូលភូមិសាស្រ្តបឹងត្រកួន។ - ម៉ោង ១៥:៣០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំង, រថពាសដែក និងរថក្រោះចូលភូមិ សាស្រ្តច្រកជ័យជំនះ។
កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕
|