|
កម្ពុជា ទទួលយកភ្លាមនៃសំណើឈប់បាញ់ពីម៉ាឡេស៊ី និងអាម៉េរិក ខណៈថៃបដិសេធ
ថ្ងៃទី ៖ 23-12-2025, ដោយ Dara007 , 65 Views
ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អះអាងថា ក្រោយផ្ទុះការប្រយុទ្ធគ្នាលើកទី២ ផ្តើមចេញពីយោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូមកនោះ ប្រទេសម៉ាឡេស៊ី ស្នើឱ្យឈប់បាញ់៣ដងហើយ ក្នុងនោះលោក ដូណាល់ ត្រាំ ស្នើ១ដង កម្ពុជាគឺទទួលយក តែថៃបដិសេធ។
ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសក្រោយបញ្ចប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីស្ថានភាព បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការណ៍ដែលកម្ពុជា ទទួលយកភ្លាមឥតបង្អែរបង្អស់ នូវសំណើរបស់ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក ព្រោះគឺជាបង្ហាញអំពីសុឆន្ទៈដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់នោះ គឺកម្ពុជា មិនចង់បានអ្វី ក្រៅពីសន្តិភាពនោះឡើយ៕
|