ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អត្ថបទវិភាគ៖ «ដំណោះស្រាយបញ្ហាព្រំដែនដែលល្អនិងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ»
ថ្ងៃទី ៖ 26-11-2025, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗតែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។

តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែងលើដីមិនមែនជាកត្តាកំណត់អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែនដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា ឡើយ។ ជួនកាលខ្សែព្រំដែនមានតែនៅលើផែនទី ប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយ។ ជាក់ស្តែង ព្រំដែនគោករវាងកម្ពុជា-ថៃមានប្រវែងជាង ៨០០ គ.ម មានផែនទីច្បាស់លាស់ដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយបារាំងក៏បានបោះបង្គោលចំនួន ៧៤ រួចហើយ។

ប៉ុន្តែ បង្គោលចំនួន ៧៤ លើបន្ទាត់ព្រំដែនជាង ៨០០ គ.ម មិនគ្រប់គ្រាន់ទេ ក្នុងការកំណត់ឱ្យបានច្បាស់លាស់ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រសិនបើព្រំដែនត្រូវខណ្ឌដោយខ្សែទឹក ដូចជាទន្លេ ស្ទឹង ឬព្រែកពីធម្មជាតិ គឺជាការងាយស្រួលចំណាំ ប៉ុន្តែបើនៅទីកន្លែងដែលមិនអាចយកតាមខ្សែទឹកបាន ពិតជាពិបាកខ្លាំងណាស់ ក្នុងការដឹងថា តើខ្សែព្រំដែននៅឯណា? ដូច្នេះ ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើ៖ ទី១ គឺស្វែងរកបង្គោលចាស់ទាំង ៧៤ ដែលបោះដោយបារាំង។

បង្គោលទាំងនោះ ទោះបីជាមានអ្នកលួច រំកិលក៏មិនអាចបន្លំបានដែរ ពីព្រោះការបោះបង្គោលនីមួយៗសុទ្ធតែមាននិយាមការច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បាន។

ក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង ៧៤ រួចហើយ ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរត្រូវសិក្សាពីទីតាំងដែលត្រូវបោះបង្គោលបន្ថែមនៅចន្លោះបង្គោលចាស់ និងបោះបង្គោលថ្មីនៅកន្លែងណាដែលមិនទាន់មាន។ ការងារទាំងអស់នេះអាចសម្រេចទៅបានដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញានិងឯកសារពាក់ព័ន្ធផ្សេងៗ ទៀតដែលមានស្រាប់ បន្សល់ទុកដោយអាណានិគមបារាំង និងច្បាប់អន្តរជាតិ។ នេះគឺជានីតិវិធីក្នុងការដោះស្រាយបញ្ហាព្រំដែនដែលត្រឹមត្រូវ និងច្បាស់លាស់បំផុត និងដោយសន្តិវិធី។ ការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេ ហើយការអះអាងដូចទាហានថៃ ដែលធ្លាប់និយាយថា ទីណាដែលកងទ័ពរបស់ខ្លួនឈានជើងជាន់គឺជាទឹកដីរបស់ខ្លួន គឺមិនត្រឹមត្រូវឡើយ។

ក្នុងន័យនេះ ជំហររបស់កម្ពុជាក្នុងការប្រកាន់យកភាពអត់ធ្មត់ ដើម្បីបញ្ចៀសការផ្ទុះអាវុធ និងទាញថៃទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ គឺជាជំហរដ៏ត្រឹមត្រូវបំផុត។ ជាក់ស្តែង ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩ នៅខេត្តបាត់ដំបង នាពេលនេះគឺជាកិច្ចការចាំបាច់និងត្រឹមត្រូវស្របតាមអនុសញ្ញា សន្ធិសញ្ញា និង MOU ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ស្របតាមបែបបទការងារ(TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្ត តាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះទៀតសោត គឺធ្វើឡើងដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្ត ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀមឆ្នាំ១៩១៩-១៩២០។ ជាការពិត កិច្ចការព្រំដែនគឺជាការងារបច្ចេកទេសផែនទី និងច្បាប់សុទ្ធសាធ។ ដូច្នេះ មានតែក្រុមអ្នកជំនាញទេ ដែលអាចយល់កិច្ចការនេះនិងអាចធ្វើបាន។ អ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញមិនអាច យល់ជម្រៅការងារនេះបានឡើយ។ ពួកគេនិយាយតែតាមអារម្មណ៍និងមនោសញ្ចេតនាជាតិនិយម ឬជ្រុលនិយមតែប៉ុណ្ណោះ។ ដូច្នេះ ការងារនេះគួរទុកឱ្យក្រុមអ្នកជំនាញរបស់រាជរដ្ឋាភិបាលធ្វើ ដោយយើងជាប្រជាពលរដ្ឋរង់ចាំគាំទ្រពីក្រោយ។ ទោះជាយើងចង់ផ្តល់មតិយោបល់អ្វី ក៏គួរតែមានការយល់ដឹងពីរឿងនេះឱ្យបានច្បាស់លាស់ជាមុន។ អ្វីដែលយើងគួរគិតគឺ គ្មានរដ្ឋាភិបាលណា ឬមេដឹកនាំណា ចង់បាត់បង់ទឹកដីទេ ពិសេសនៅក្រោមអំណាចនៃការដឹកនាំរបស់ខ្លួន មេដឹកនាំមានការទទួលខុសត្រូវចំពោះ មុខប្រវត្តិសាស្ត្រ និងចំពោះមុខប្រជាជាតិខ្មែរទាំងមូល។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com