|
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យមេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ បំពេញការងារឱ្យប្រកបដោយក្រមសីលធម៌ និងក្តាប់ឱ្យបាននូវរាល់ព័ត៌មាន
ថ្ងៃទី ៖ 25-11-2025, ដោយ Dara007 , 11 Views
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ណែនាំឱ្យមេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ បំពេញការងារឱ្យប្រកបដោយក្រមសីលធម៌ និងក្តាប់ឱ្យបាននូវរាល់ព័ត៌មាន ដើម្បីធានាទប់ស្កាត់កុំឲ្យបានមានបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
ក្នុងកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញព័ត៌មានសន្តិសុខ ស្ថិតនៅសាលប្រជុំមេបញ្ជាការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ បន្តក្តាប់ឲ្យបាននូវរាល់ព័ត៌មាន ដើម្បីធានាទប់ស្កាត់កុំឲ្យបានមានបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អត្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា៕
|