ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សីខេត្ដតាកែវ សាមគ្គីគ្នាធ្វើទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មី
ថ្ងៃទី ៖ 24-11-2025, ដោយ​​ Dara007 , 42 Views
                     
តាកែវៈ ប្រជាពលរដ្ឋនៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានសាមគ្គីគ្នាធ្វើទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មី ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗជាយថាហេតុ។ ស្របពេលដែលផ្លូវបេតុងទើបតែសាងសង់រួច និងដាក់ឱ្យចរាចរណ៍ទៅវិញទៅមក ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺមានយុវជន និងអ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងភូមិបើកម៉ូតូ ឡាន លឿនៗ ក្រោយមានផ្លូវស្អាតល្អ។

ក្នុងឱកាសចាក់ទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មីនៅក្នុងភូមិផ្សារគុម្ពឬស្សី  លោក ស៊ុំ សូនី    រស់នៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូលបានស្នើសុំអាជ្ញាធរភូមិ ឃុំ និងប៉ុស្ដិ៍រដ្ឋបាលឃុំតាំងដូង ដើម្បីធ្វើការចាក់ទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មីនៅក្នុងភូមិ។

លោកបានបញ្ជាក់ថា ក្រោយមានការអនុញ្ញាត្ដិពីអាជ្ញាធរភូមិ ឃុំ រួចមក ប្រជាពលរដ្ឋបាននាំគ្នាចូលរួមចាក់ទួលបន្ថយល្បឿនទាំងការចំណាយថវិកា និងកម្លាំងពលកម្ម ហើយអាជ្ញាធរភូមិ ឃុំ ក៏មានការជួយឧត្ថមទឹកសុទ្ធ និងភេសជ្ជៈផងដែរ។ លោកបានបញ្ជាក់ថា ការចាក់ទួលបន្ថយល្បឿននេះ បន្ទាប់ពីមានការព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋនៅក្នុងភូមិ មានយុវជន និងអ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងភូមិបើកម៉ូតូ ឡាន មានលឿនៗ ។ ដូច្នេះក្រោយមានផ្លូវស្អាតហើយ យើងរួមគ្នាបង្ការគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗកើតឡើងជាយថាហេតុ។

លោកបន្ថែមថា ពលរដ្ឋត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាអភិវឌ្ឍន៍នៅក្នុងស្រុកភូមិរបស់ខ្លួនឱ្យមានការរីកចម្រើនបន្ថែមទៀត។ដោយមានការព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋនៅក្នុងភូមិ ដោយមានយុវជន និងអ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងភូមិបើកម៉ូតូ ឡាន លឿនៗ ដូច្នេះយើងរួមគ្នាបង្ការគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗកើតឡើងជាយថាហេតុ បើមានផ្លូវស្អាតហើយយើងត្រូវបង្កាជាមុន កុំឱ្យទាន់តែមានគ្រោះថ្នាក់ទើបយើងធ្វើ ដូចពាក្យចាស់ពោលថា គោបាត់ទើបធ្វើរបង»។

ជាមួយគ្នានេះ លោក ព្រឹម ត្រាន អនុប្រធានភូមិផ្សារគុម្ពឬស្សីបានសម្ដែងការសប្បាយរីករាយចំពោះការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធ្វើការចាក់ទួលបន្ថយល្បឿននៅក្នុងភូមិនាពេលនេះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗ ជិះកង់ ដើរឆ្លងផ្លូវ បន្ទាប់ពីឪពុកម្ដាយជាប់រវល់ធ្វើការងារមិនមើលបានដិតដល់។

លោកអនុប្រធានភូមិក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដការចូលរួមការអភិវឌ្ឍនៅក្នុងភូមិបន្ដទៀត ដើម្បីទទួលបានសមិទ្ធផល និងជាប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែដែលស្ថិតនៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ នេះមានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១ពាន់ម៉ែត្រ និងមានបំពាក់អំពូលភ្លើងសូឡា ដែលជាជំនួយរបស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដតាកែវ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ៖ លោករដ្ឋមន្រ្តី ឌិត ទីណា លេីកទឹកចិត្តដល់អុីស្រាអែលលើកកម្ពស់ធនធានមនុស្សកសិកម្មកម្ពុជា ដេីម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនេីប និងនវានុវត្តន៍ថ្មីៗ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com