|
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំយកថវិការអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ ម្តាយ មន្រីក្រោមឱវាទ
ថ្ងៃទី ៖ 25-11-2025, ដោយ Dara007 , 11 Views
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកថវិការចូលរួមក្នុងពិធីបុណ្យគម្រប់៧ថ្ងៃ សពលោកស្រី ជួន សារឿន ដោយទទួលមរណភាព ដែលត្រូវជាម្តាយ លោកវរសេនីយ៍ត្រី ឈួន សូរិយា នាយការិយាល័យបញ្ជូនសារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានចូលរួមរំលែកទុក្ខនិងសំដែងនូវអារម្មរណ៍សោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារលោកវរសេនីយ៍ត្រី ឈួន សូរិយា ចំពោះមរណភាពម្តាយគឺជាការបាត់បង់ដ៏ធំធេងនូវ ម្តាយ និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីស្រលាញ់របស់កូនចៅទាំងអស់គ្នា។
តាំងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំមួយនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ជួន សារឿន បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
|