ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ឌិត ទីណា លេីកទឹកចិត្តដល់អុីស្រាអែលលើកកម្ពស់ធនធានមនុស្សកសិកម្មកម្ពុជា
ថ្ងៃទី ៖ 25-11-2025, ដោយ​​ Dara007 , 9 Views
                     
ភ្នំពេញ៖ លោករដ្ឋមន្រ្តី ឌិត ទីណា លេីកទឹកចិត្តដល់អុីស្រាអែលលើកកម្ពស់ធនធានមនុស្សកសិកម្មកម្ពុជា ដេីម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនេីប និងនវានុវត្តន៍ថ្មីៗ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងបានលេីកទឹកចិត្តដល់ភាគីអុីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៉ីស្រាអែលប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។

លោករដ្ឋមន្រ្តី ក៏បានលេីកឡេីងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអុីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៅពេលអនាគត ដេីម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនេីប និងនវានុវត្តន៍ថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាបញ្ចប់ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើភាគីអ៉ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៉ីស្រាអែល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ៖ លោករដ្ឋមន្រ្តី ឌិត ទីណា លេីកទឹកចិត្តដល់អុីស្រាអែលលើកកម្ពស់ធនធានមនុស្សកសិកម្មកម្ពុជា ដេីម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនេីប និងនវានុវត្តន៍ថ្មីៗ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com