ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី១
ថ្ងៃទី ៖ 24-11-2025, ដោយ​​ Dara007 , 48 Views
                     
សៀមរាបៈ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ សរុបកម្ពស់ប្រវែង៥ម៉ែត្រ ដែលរងការពុកផុយ ខូចខាតដោយសារកត្តាអាយុកាល សម្ភារសំណង់ពុកផុយដោយសារធម្មជាតិ និងកង្វះការថែទាំយូរអង្វែង។

អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា ការងារជួសជុលនេះ គឺក្រុមការងារបានរកឃើញថ្មភក់របស់ខឿនតួប៉មលេខ១៣ ទិសខាងខាងលិចចំនួនប្រមាណជិត១០០ដុំ ហើយបានយកទៅរៀបនៅតាមទីតាំងដើមធ្វើឱ្យខឿននេះមានភាពរឹងដើម្បីទប់លំនឹងប្រាសាទនេះឡើងវិញ ដែលអាចរក្សាបាននូវទម្រង់ដើមនៃរចនាសម្ពន្ធនៃខឿននេះបានមួយផ្នែក ដោយមុនជួសជុលនៅសេសសល់ស្លាកស្នាមមានថ្មខឿនចំនួន១១ដុំតែប៉ុណ្ណោះ។

ក្រោយពីជួសជុលរួចរាល់ អ្នកជំនាញសង្កេតឃើញថា តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានប្រែក្លាយទៅជាមានស្ថានភាពរឹងមាំជាថ្មីឡើងវិញ ដែលធ្វើឱ្យតួប៉មឥដ្ឋនេះ អាចឈរបង្អួតភ្នែកភ្ញៀវទេសចរដោយពុំបាច់ប្រើជន្ទល់ទ្រដូចកាលពីមុនទៀតឡើយ។

ចំពោះការជួសជុលប្រាសាទឥដ្ឋ នៅលើខ្នងភ្នំបាខែង ដំណាក់កាលទី២ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ បន្តចាប់ពីផ្តែរ រហូតដល់កំពូលនៃប្រាសាទ ហើយតួប៉មប្រាសាទទាំងមូលនឹងរឹងមាំជាបន្តបន្ទាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com