ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បង្រ្កាបក្រុមក្លែងបន្លំជាសមត្ថកិច្ច ចាប់ជំរិតទារលុយពីជនជាតិចិនពេលយប់៨នាក់ និងកាំភ្លើងខ្លី៤ដើម
ថ្ងៃទី ៖ 21-11-2025, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ ក្រុមជនល្មើសដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយធ្វើសកម្មចាប់ជំរិតទារលុយពីជនជាតិចិន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនៅពេលយប់នោះ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនសង្ស័យចំនួន៨នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមវិធានការជំនាញ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ខេត្តតាកែវ, ខេត្តកំពត, ខេត្តសៀមរាប និងខេត្តព្រះសីហនុ រហូតស្វែងរកជនសង្ស័យចំនួន៨។

ក្នុងនោះរួមមាន៖ *ទី១៖ ឈ្មោះ ហ៊ុំ សុផុន អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបន្ទប់ជួល ផ្លូវបេតុង ខណ្ឌទួលគោក រាជធានីភ្នំពេញ *ទី២៖ ឈ្មោះ ខឿន រុន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅស្រុកស្នួល ខេត្តក្រចេះ *ទី៣៖ ឈ្មោះ ណុន ស៊ីតុន អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្លូវជាតិលេខ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល *ទី៤៖ ឈ្មោះ ហ៊ុំ វិរៈ ហៅវុទ្ធ អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅភូមិដំរីឡេង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត *ទី៥៖ ឈ្មោះ ហ៊ុំ សុភ័ក្រ្ត ហៅយ៉ត អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅខុនដូររ៉េស៊ីដង់ ផ្លូវ៤៣២ ក្រុម១ ភូមិសន្សំកុសល់ សង្កាត់បឹងទំពុន រាជធានីភ្នំពេញ *ទី៦៖ ឈ្មោះ ជា សុខលី អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល *ទី៧៖ ឈ្មោះ មុន វិចិត្រចិន្ដា ហៅចិន្ដា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តឲ្យចិន ទីលំនៅស្នាក់នៅបុរីហ្គ្រេនភ្នំពេញ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ *ទី៨៖ ឈ្មោះ ឡែម លាភ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកលក់ដីឡូតិ៍ ទីលំនៅផ្ទះលេខបេ៥៦២៧ ផ្លូវលេខ៦ បុរីឈូកមាស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញដកហូតបាន៖ *រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខកំពត2B-8818 និងរថយន្តម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ2BQ-8101 *កាំភ្លើង៤ដើម *ទូរស័ព្ទចំនួន៦គ្រឿង *គ្រាប់ចំនួន៣៨គ្រាប់ *ខ្នោះដៃចំនួន៧ *សម្លៀកបំពាក់កងរាជអាវុធហត្ថចំនួន៤កំប្លេ *កាតកងរាជអាវុធហត្ថចំនួន២សម្លឹក (COPY) *កាបូបស្ពាយចំនួន១។ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់ខាងលើថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ចំនួន៦លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងដើម្បីបន្តនីតិវិធីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, ក្រុមជនល្មើសទាំងអស់នេះហើយ ដែលធ្វើឲ្យខូចឈ្មោះប្រទេសជាតិលើឆាកអន្ដរជាតិ និងប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងមានសមត្ថកិច្ច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ ការអភិរក្ស គឺជាសកម្មភាពនៃការថែរក្សា ការពារ គ្រប់គ្រង និងស្តារឡើងវិញនូវមរតកបុរាណដើម្បីរក្សាទុកកុំឱ្យបាត់បង់ ការបំផ្លាញ ឬរឹចរិលដោយប្រការផ្សេងៗ។ គោលដៅនៃការអភិរក្ស គឺធានាការប្រើប្រាស់កេរមរតកដូនតាប្រកបដោយនិរន្តរភាព ដើ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com