|
រដ្ឋបាលខេត្តបន្ទាយមានជ័យបង្ហាញថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ នៅពេលនេះមិនមានអ្វីកើតឡើងថ្មីនោះទេ
ថ្ងៃទី ៖ 21-11-2025, ដោយ Dara007 , 41 Views
បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យបង្ហាញថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ នៅពេលនេះមិនមានអ្វីកើតឡើងថ្មីនោះទេខណៈដែលនៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូ ចាស់ៗអំពីការដាក់និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។
|