ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភ្ញៀវទេសចរជាង១២ម៉ឺននាក់មកដើរលេងកំសាន្តនៅខេត្តបាត់ដំបងក្នុងពិធីបុណ្យអុំទូក
ថ្ងៃទី ៖ 07-11-2025, ដោយ​​ Dara007 , 24 Views
                     
បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ភ្ញៀវទេសចរជាង១២ម៉ឺននាក់មកដើរលេងកំសាន្តនៅខេត្តបាត់ដំបងក្នុងពិធីបុណ្យអុំទូក បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ផ្តល់របាយការណ៍លម្អិតបន្ថែមឱ្យដឹងថា ចំនួនភ្ញៀវមកលេងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃសរុបចំនួន១២៣,៩៥៥ នាក់ គឺមានការកើនឡើង ១២.១៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានជាង១១ម៉ឺននាក់ប៉ុណ្ណោះ ។

លោកបន្ថែមថាក្នុងភ្ញៀវទាំងជាង១២ម៉ឺននាក់ឆ្នាំនេះ មាន ភ្ញៀវជាតិ ១២៣,០៨០ នាក់ កើនឡើង ១២.២២ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០៩,៦៧៧ នាក់ និង ភ្ញៀវអន្តរជាតិ ៨៧៥ នាក់ កើនឡើង ៧.៧៦ % បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន ៨១២នាក់ ។

បើតាមមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវដែលមកលេង និងស្នាក់នៅខេត្តបាត់ដំបង បានដើរកំសាន្តនៅតាម រមណីដ្ឋាននានាក្នុងខេត្ត កំសាន្តតាមទីវត្តអារាមដែលរៀបចំកមកម្មវិធីដាល់អំបុក និងមកលេង កណ្តាល ក្រុងបាត់ដំបង ពិសេសតាមបណ្តោយផ្លូវលេខពីរកកកុញ ដែលមានរៀបចំមហោស្រពសិល្បៈ ទីក្រុងស្អាត ២០២៥ ដែលរៀប ចំដោយអង្គការហ្វារពន្លឺសិល្បៈ និងរដ្ឋ បាលខេត្តបាត់ដំបង ជាដើម ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរ ប្រមាណជាង១២ម៉ឺននាក់ បានមកដើរលេងកំសាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com