ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកជំនាញទេសចរណ៍៨០នាក់ លើកកម្ពស់សមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ
ថ្ងៃទី ៖ 22-10-2025, ដោយ​​ Dara007 , 26 Views
                     
សៀមរាបៈ អ្នកជំនាញទេសចរណ៍៨០នាក់ លើកកម្ពស់សមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់ គ្រងប្រាសាទ ដើម្បីទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចអ្នកគ្រប់គ្រងប្រាសាទ" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាម ជាមន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានក្រោមចំណុះនៃអាជ្ញាធរជាតិអប្សរា ចូលរួមសរុបចំនួន៨០នាក់ នៅនាយកដ្ឋានសណ្តាប់ធ្នាប់ លោក ឡុង កុសល អគ្គនាយករងអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបន្ថែម ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ (Site Manager) និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល បានបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ការខ្វល់ខ្វាយរបស់អាជ្ញាធរជាតិអប្សរា គឺតែងតែផ្តោតលើការពង្រឹងសមត្ថភាពរបស់មន្ត្រី-បុគ្គលិកដែលបំពេញការងារនៅតាមផ្នែកនីមួយៗ។

លោកបន្តថា ការខ្វល់ខ្វាយនេះ សំដៅលើការពង្រឹងនៃសាមគ្គីភាព ពង្រឹងនៃភាពប្រទាក់ក្រឡារវាងក្រុមការងារគ្រប់ផ្នែក ដែលកំពុងតែបំពេញភារកិច្ចនៅតាមតំបន់ប្រាសាទ មាននាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ស្ថិតនៅជាប្រចាំតាមគោលដៅផ្ទាល់ ហើយក្នុងនាមថ្នាក់ដឹកនាំ តែងតែលើកទឹកចិត្ត និងតម្រង់ទិសនូវដំណោះស្រាយផ្សេងៗ ដើម្បីឱ្យការងារទាំងនោះសម្រេចបានប្រសិទ្ធិភាពខ្ពស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ខណៈកុមារនិង យុវជននៅក្នុ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com