រាសីខ្ពស់មែន ! អាឌិតកូនចៅ លោក ម៉ក់ ជីតូ ឡើងជាមេប៉ូលិសខេត្តស្ទឹងត្រែង ជំនួស លោក អូត ស៉ីវុត្ថា
ថ្ងៃទី ៖ 22-10-2025, ដោយ Admin , 137 Views
ស្ទឹងត្រែង : លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលគេស្គាល់ថា ជាអតីតកូនចៅ លោក ម៉ក់ ជីតូ ពេលនេះបានគ្រងតំណែងថ្មីជាមេប៉ូលិសខេត្តស្ទឹងត្រែង ជំនួស បន្ទាប់ពីផ្ទេរចេញពីអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។
ការផ្លាស់ និងផ្ទេរតំណែងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ជាស្នងការចាស់ ត្រូវបានតែងតាំងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ៕
|