ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចិន នឹងសាងរោងចក្រអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់តម្លៃរាប់លានដុល្លារនៅខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 15-10-2025, ដោយ​​ Dara007 , 9 Views
                     
កំពង់ស្ពឺៈ ក្រុមហ៊ុនចិន នឹងសាងរោងចក្រអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់តម្លៃរាប់លានដុល្លារនៅខេត្តកំពង់ស្ពឺ ដែលនិងចាប់ដំណើរការនៅដើមឆ្នាំ២០២៦ខាងមុខ។

លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្តកំពង់ស្ពឺ នភថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសសរុបប្រមាណ១៤៥៨រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីកំពុងបម្រើការប្រមាណជិត៣០ម៉ឺននាក់ ហើយចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈរោងចក្រ សហគ្រាសមួយចំនួនបាននិងកំពុងសាងសង់និងខ្លះទៀតសាងសង់រួចត្រៀមបើកដំណើរការ។ ដោយមានកំណើននិងស្របពេលដែលខេត្តមួយនេះនៅពុំទាន់មានរោងចក្រចម្រោះទឹកកង្វក់ចេញពីរោងចក្រ សហគ្រាសនៅឡើយ ក្រុមហ៊ុន​មួយ​របស់​ចិនបានសម្រេចបោះទុន​វិនិយោគ​រាប់លានដុល្លាលើការសាងសង់​រោងចក្រ​ចម្រោះ​ទឹក​កង្វក់​មួយ​ស្ថិតក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីចម្រោះ​ទឹក​កខ្វក់​ចេញពី​រោងចក្រ សហគ្រាស​ទាំងអស់ក្នុងខេត្តលើផ្ទៃដីប្រមាណជិត៣០ហិកតា ហើយនៅថ្ងៃនេះអាជ្ញាធរខេត្តបានដឹកនាំមន្ទីរជំនាញពាក់ពន្ធ័ចុះពិនិត្យនិងស្រង់ទិន្នន័យនៃផលប៉ះពាល់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្នុងផ្ទៃអាងដែលត្រូវអនុវត្តគម្រោងនេះ។​ ​

លោក ស្រ៊ុន ស្រ៊ន បាន​បញ្ជាក់ថា រាល់​ទឹក​កខ្វក់​ទាំងអស់​ដែល​ចេញពី​រោងចក្រ សហគ្រាសនឹងត្រូវ​ប្រមូល​យកទៅ​ចម្រោះ​យ៉ាង​ស្អាត រួច​ទើប​បង្ហូរ​ចេញទៅ​កាន់​ទីវាល​។ អីចឹង យើង​អាច​ប្រើប្រាស់​ទឹក​នេះ​បាន យកទៅ​ស្រោច​ដំណាំ​ដូច្នេះ​វា​អត់​បង្កផល​ប៉ះ​ពាល់​ដល់​សុខភាព​ដំណាំ​ឡើយ​។​​លោក​ថា​រោងចក្រ សហគ្រាស មាន​អាង​ស្ដុក​ទឹក​កខ្វក់​រៀងខ្លួន ប៉ុន្តែវា​មិន​ដូច​អ្វី​ដែលមាន​រោងចក្រ​សម្រាប់​ចម្រោះ​ទឹក​កខ្វក់​នោះទេ ពីព្រោះ​អាង​ស្ដុក​ទឹក​កខ្វក់​នៅតាម​រោងចក្រ សហគ្រាស វា​គ្រាន់តែ​ជា​អាង​មួយ​ដើម្បី​ទប់​ស្កាត់​កាកសំណល់​កខ្វក់​ប៉ុណ្ណោះ ហើយ​បើ​ថ្ងៃ​ណាមួយ​មាន​ភ្លៀង​ច្រើន​បង្ក​ឱ្យទៅជា​ទឹកជំនន់ នោះ​ទឹក​ក្នុង​អាង​ដែល​ស្តុក​នោះ វា​នឹងអាច​ហៀរ​ចេញទៅ​ក្រៅ បង្ក​ឱ្យ​មានប៉ះពាល់​ដល់​បរិស្ថាន​រស់នៅរបស់ប្រជាពលរដ្ឋ និងសត្វក្នុងទឹក។

ទន្ទឹមនោះ លោក ស្រ៊ុន ស្រ៊ន អំពាវនាវដល់ប្រជាពលរដ្ឋដែលបាននិងកំពុងអាស្រ័យផលក្នុងផ្ទៃអាងនេះកុំបង្កការរំខានដល់ដំណើរការវាស់វែងរបស់ក្រុមការងារជំនាញ ហើយប្រសិនការវាស់វែងនេះមានការពាក់ព័ន្ធទៅនិងដីអាស្រ័យ សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាមកដាក់ពាក្យតវ៉ាជាមួយក្រុមការងារដែលស្ថិតនៅទីតាំងនោះឬមករដ្ឋបាលខេត្តដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដើម្បីឱ្យអាជ្ញាធរដោះស្រាយសំណងឬភាពត្រឹមត្រូវជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ ក្រុមហ៊ុនចិន នឹងសាងរោងចក្រអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់តម្លៃរាប់លានដុល្លារនៅខេត្តកំពង់ស្ពឺ ដែលនិងចាប់ដំណើរការនៅដើមឆ្នាំ២០២៦ខាងមុខ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com