នាយឧត្តមសេនីយ៍ ទៀ វិញ អញ្ជើញចូលរួមពិធីជប់លៀង ទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH)
ថ្ងៃទី ៖ 10-10-2025, ដោយ Dara007 , 53 Views
ព្រះសីហនុៈ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមក្នុងពិធីជប់លៀងលើនាវាកងទ័ពជើងទឹកអូស្ត្រាលី ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH) បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ (កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត៕
|