អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបចំពោះសារព័ត៌មាន South China Morning Post បានចុះផ្សាយករណីស្លាប់ជនជាតិកូរ៉េម្នាក់នៅភ្នំបូកគោ
ថ្ងៃទី ៖ 10-10-2025, ដោយ Dara007 , 38 Views
ភ្នំពេញ : អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបចំពោះសារព័ត៌មាន South China Morning Post បានចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលមានតំណរភ្ជាប់ https://share.google/bo7CQvI9sPi9Nxbsa ពុំមែនជាការពិតឡើយ!
សមត្ថកិច្ចកម្ពុជា ពុំទទួលបានព័ត៌មាន ឬបណ្តឹងពីក្រុមគ្រួសារនៃសព ឬក៏ពីស្ថានទូត ដូចដែលការចុះផ្សាយរបស់សារព័ត៌មានខាងលើ ដែលថាក្រុមគ្រួសារសពអះអាងថា បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
|