សម្ដេចតេជោ៖ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន បញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីណាបន្តលួចនាំទំនិញថៃ
ថ្ងៃទី ៖ 08-10-2025, ដោយ Dara007 , 46 Views
ភ្នំពេញៈ សម្ដេចតេជោ អះអាងថា ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុន គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីណាបន្តលួចនាំទំនិញថៃចូលក្នុងពេលព្រំដែននៅបិទ។
យោងតាមគណនីផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដោយសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕
|