ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
UNESCO ជួយសម្បត្តិបេតិកភណ្ឌកម្ពុជាជាច្រើនបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី ៖ 19-09-2025, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អង្គការ UNESCO បានចូលរួមចំណែកជួយឲ្យសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើន បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើនត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអរូបិយ និងរូបិយដែលបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការUNESCO ។

សម្តេចតេជោបន្ថែមថា ក្នុងនោះកម្ពុជាមិនអាចខ្វះបាននោះទេ ចំពោះតួនាទីរបស់អង្គការUNESCOដែលបានជួយជ្រោមជ្រែងក្នុងការការពារ និងផ្តល់យោបល់ដើម្បីឲ្យសម្បត្តិបេតិកភណ្ឌកម្ពុជាបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ ។

លោកអ្នកនាំពាក្យបញ្ជាក់ថា សម្តេចតេជោថា កម្ពុជាវិញទេដែលត្រូវអរគុណចំពោះក្រុមការងារអង្គការ UNESCO ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ទាំងវិស័យការពារបេតិកភណ្ឌមនុស្សជាតិ ក៏ដូចជាក្នុងវិស័យអប់រំដែរ ដែលអង្គការUNESCOបានចូលរួមចំណែកជួយដល់កម្ពុជា” ។

លោក ជា ធីរិទ្ធ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត តំណាងអង្គការ UNESCO បានអរគុណចំពោះសម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេចបានគាំទ្រសកម្មភាពរបស់អង្គការយូណេស្កូគ្រប់បែបយ៉ាង ហើយការគាំទ្រនេះ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងយូណេស្កូ និងរាជរដ្ឋាភិបាលកម្ពុជាមានភាពល្អប្រសើរនិងរីកចម្រើនជាបន្តបន្ទាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អង្គការ UNESCO បានចូលរួមចំណែកជួយឲ្យសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាជាច្រើន បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com