លួចក្លែងគណនី លោក កើត ឆែ ត្រូវម្ចាស់ពិតទាត់ចោល
ថ្ងៃទី ៖ 19-09-2025, ដោយ Admin , 30 Views
ភ្នំពេញ : លោក កើត ឆែ អភិបាលរងខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ បានប្រកាសបដិសេធ តេលេក្រាមឈ្មោះ “CEO.KOEUT CHHE” ដោយមានអ្នកក្លែងឈ្មោះបង្កើតក្នុងគោលបំណងមិនល្អ ។
បើតាមលោក កើត ឆែ ខ្ញុំបាទ កើត ឆែ (Koeut Chhe) សូមជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំ ដោយប្រើឈ្មោះ និងរូបថតរបស់ខ្ញុំបាទ ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) ក្នុងបណ្ដាញទំនាក់ទំនងសង្គម Telegram ដោយដាក់ឈ្មោះ “CEO.KOEUT CHHE” និងអាចមានការបង្កើតគណនីក្លែងក្លាយមួយចំនួនទៀត ក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយច្បាប់ ដែលទង្វើនេះនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងឯកជនភាពរបស់ខ្ញុំបាទផ្ទាល់។
ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ ហើយក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងដោយផ្ទាល់មកខ្ញុំបាទ តាមរយៈលេខទូរសព្ទ៖ 012-788881 ។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ សូមជួយទប់ស្កាត់ និងចាត់វិធានការចំពោះជនដែលបានបង្កើតគណនីកែ្លងក្លាយទាំងនេះ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ៕
|