ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការដ្ឋានជួសជុលប្រាសាទជមនៅចុងឆ្នាំនេះ
ថ្ងៃទី ៖ 15-09-2025, ដោយ​​ Dara007 , 25 Views
                     
សៀមរាបៈ ប្រាសាទជមស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ នៃអតីតក្រុងអង្គរធំ។ ប្រាសាទនេះ ត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។

លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោងទី២ នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ បានឱ្យដឹងថា ប្រាសាទជមមានភាពទ្រុឌទ្រោមខ្លាំងមុនពេលជួសជុល ដូច្នេះអ្នកជំនាញបានសម្រេចរើតួប្រាសាទនេះទាំងមូល ដើម្បីរៀបចំគ្រឹះ និងពង្រឹងតួប្រាសាទឡើងវិញជាដំណាក់ៗ។

លោកបន្តថា គម្រោងនេះមានការចូលរួមពីអ្នកជំនាញកូរ៉េ និងខ្មែរជាច្រើននាក់ មានទាំងស្ថាបត្យករ បុរាណវិទ្យា និងខាងជួសជុល ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែធ្នូ ឆ្នាំ២០២៥។

លោក Park SungChul អ្នកស្រាវជ្រាវ និងបុគ្គលិកនៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានពន្យល់ថា បន្ទាប់ពីរើតួប្រាសាទ គេបានរកឃើញថា គ្រឹះរបស់ប្រាសាទនេះមានបញ្ហាខូចខាតខ្លាំង ថ្មមួយចំនួនមានភាពពុកផុយ។ ដូច្នេះការជួសជុល ត្រូវជំនួសថ្មថ្មីខ្លះដែលគោរពទៅតាមធម្មនុញ្ញអង្ករដើម្បីធានានៃភាពរឹងមាំទៅអនាគត។ ក្រៅពីនេះ អ្នកជំនាញក៏បានពង្រឹង និងបន្ថែមថ្មនៅតាមស្រទាប់ ខ្លះដែលបាត់ថ្ម ឬពុកផុយដោយសារអាយុកាលផងដែរ។

អ្នកជំនាញកូរ៉េរូបនេះ ក៏មិនភ្លេចអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញខ្មែរ និងកម្មករជួសជុលទាំងអស់ ដែលចូលរួមជួយឱ្យគម្រោងនេះ សម្រេចលទ្ធផលគួរជាទីមោទន និងធ្វើឱ្យប្រាសាទជម ឈររឹងមាំ និងស្រស់ស្អាតឡើងវិញ។

ចំណែកលោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងគម្រោងការងារនេះ អ្នកជំនាញខ្មែរបានចូលរួមបំពេញការងារមួយចំនួន ដូចជាធ្វើសម្រង់ប្លង់មុន និងក្រោយជួសជុល ស្វែងរកថ្មដែលបាត់ ឬជ្រុះរាយប៉ាយមកផ្គុំឡើងវិញ។ល។ បើតាមលោក យ៉ាម៉ង់ អ្នកជំនាញខ្មែរបានផ្គុំថ្មជាង២០០ដុំរួចហើយ និងព្យាយាមរកថ្ម និងផ្គុំនៅកន្លែងដែលបាត់នោះឡើងវិញ។

ក្នុងនាមពលរដ្ឋខ្មែរ និងអ្នកជួសជុលមួយរូប លោក យ៉ាម៉ង់ ពិតជាមានមោទនភាពណាស់ ដែលបានរួមចំណែកជួយឱ្យប្រាសាទជម ដែលជាប្រាសាទមានសំណង់ស្ថាបត្យកម្មដ៏លេចធ្លោមួយ បានឈររឹងមាំឡើងវិញ។ លោកក៏រំពឹងថា ពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរ នឹងចូលទស្សនា ស្វែងយល់ពីប្រាសាទជម បន្ទាប់ពីដាក់សម្ពោធជាផ្លូវការផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្វាយរៀងៈ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់​ វែងឆ្ងាយ​ ទន់ភ្លន់របស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com