Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • ប្រវត្តិបុគ្គលល្បីៗ
  • បទយកការណ៍/បទសម្ភាសន៍
  ព័ត៍មានថ្មីៗ
ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ដុល្លារ ក្នុង ១ខែ
ភ្នំពេញ : ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺមានចំនួន ២០៤ដុល្លារអាមេរិក ក្នុង ១ខែ បន្ទាប់ពីមានការឯកភាពគ្នារវាងសហជីព នយោជក និងមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ថ្ងៃទី ៖ 28-09-2023, ដោយ​​ admin | 79 Views

ទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នឹងមកកម្សាន្ដនៅកម្ពុជា
ភ្នំពេញ : កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នៅឆ្នាំ២០២៣ កើនឡើង ១២០ភាគរយ។
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin | 88 Views

ក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់បច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ បោះទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែង។
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin | 69 Views

លោក រដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារត្រួតពិនិត្យផលិតផលកសិកម្ម
ភ្នំពេញ : លោក រដ្ឋមន្ត្រី ឌិត ទីណា ស្វាគមន៍នូវរាល់ដៃគូរអភិវឌ្ឍន៍ដែលចង់ចូលរួមលើការកសាងអគារត្រួតពិនិត្យផលិតផលកសិកម្ម ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងនូវជំងឺឆ្លងផ្សេងៗ។
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin | 64 Views

លោក ថោ ជេដ្ឋា ស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោង៣នៅកម្ពុជា
ភ្នំពេញ : លោក ថោ ជេដ្ឋា ស្នើដល់ធនាគារពិភពលោកជួយគាំទ្រគម្រោង៣នៅកម្ពុជា ដើម្បីធានាធនធានទឹក កែលម្អការកាត់បន្ថយទឹកជំនន់ និងស្ដារទន្លេដែលងាយរងគ្រោះ។
ថ្ងៃទី ៖ 26-09-2023, ដោយ​​ admin | 96 Views

រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រចំពោះសំណើលើកកម្ពស់សមត្ថភាពបុគ្គលិកលើជំនាញបច្ចេកទេសវិជ្ជាជីវៈ
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រចំពោះសំណើលើកកម្ពស់សមត្ថភាពបុគ្គលិកលើជំនាញបច្ចេកទេសវិជ្ជាជីវៈ ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គមដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ។
ថ្ងៃទី ៖ 26-09-2023, ដោយ​​ admin | 72 Views

ជប៉ុនត្រៀមកៀងគរអ្នកវិនិយោគឱ្យមកបណ្ដាក់ទុននៅកម្ពុជាក្នុងពេលឆាប់ៗ
ភ្នំពេញ : UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានប្រកាសថា ឆាប់ៗនេះជប៉ុននឹងកៀងគរអ្នកវិនិយោគគិនឱ្យមកបណ្ដាក់ទុននៅកម្ពុជា ។ បន្ថែមពីនោះ ជប៉ុនក៍ត្រៀមបំពាក់5G ឱ្យកម្ពុជានៅទូទាំងប្រទេសផងដែរ សូម្បីតែជនបទ ។
ថ្ងៃទី ៖ 26-09-2023, ដោយ​​ admin | 53 Views

ប្រធានាធិបតីទីម័រ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់
អាមេរិក : ក្នុងជំនួបកាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែកញ្ញា នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ភាគីទីម័រ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្មរួមគ្នានៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធរវាងប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។
ថ្ងៃទី ៖ 24-09-2023, ដោយ​​ admin | 61 Views

កម្ពុជាត្រៀមនាំផ្លែដូងទៅកាន់ប្រទេសចិន
ភ្នំពេញ : ក្រោយចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា ពេលនេះ កម្ពុជា ត្រៀមនាំផ្លែដូងទៅកាន់ប្រទេសចិន បន្ទាប់ពីអាជា្ញធរបានធ្វើការជាមួយប្រជាកសិករដោយធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។
ថ្ងៃទី ៖ 20-09-2023, ដោយ​​ admin | 86 Views

សហជីពបានបន្ដដាក់តួលេខចំនួន២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤
ភ្នំពេញ : សហជីពបានបន្ដដាក់តួលេខចំនួន២១៣ដុល្លារ និងនិយោជកដាក់តួលេខចំនួន ២០១,៥ដុល្លារអាមេរិក ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤ ដោយភាគីទាំងពីរបានបន្ត ពិភាក្សា និងពន្យល់គ្នាទៅវិញទៅមកលើគោលជំហររបស់ខ្លួន ដែលមានលក្ខណវិនិច្ឆ័យបែបសង្គម និង សេដ្ឋកិច្ច។
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin | 81 Views

នាយករដ្ឋមន្រ្តីកម្ពុជា កំពុងចែចូវជាមួយចិនលើផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល
ចិន : ក្នុងជំនួបជាមួយ កាលពីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយលោកឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង, ជាពិសេស ផ្នែកពាណិជ្ជកម្ម, វិនិយោគ, កសិកម្មទំនើប, កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។
ថ្ងៃទី ៖ 17-09-2023, ដោយ​​ admin | 51 Views

កម្ពុជា តាំងពិព័រណ៌ផលិតផលលើដីចិន ដើម្បីជំរុញអ្នកវិនិយោគពិភពលោកឱ្យងាកមកចាប់អារម្មណ៍កម្ពុជា
ចិន : ពេលនេះកម្ពុជាបានដាក់តាំងពិព័រណ៌ផលិតផលរបស់ខ្លួន នៅលើទឹកដីចិន ក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ ក្នុងគោលបំណងដើម្បីជំរុញអ្នកវិនិយោគពិភពលោកឱ្យងាកមកចាប់អារម្មណ៍ និងមកមើលកម្ពុជា ។
ថ្ងៃទី ៖ 17-09-2023, ដោយ​​ admin | 97 Views

រដ្ឋន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ
ភ្នំពេញ : លោក ហេង សួរ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) សូមបន្តអភិវឌ្ឍធនធានមនុស្សលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនកម្លាំងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់អត្រា ៧% ឡើងវិញ។
ថ្ងៃទី ៖ 15-09-2023, ដោយ​​ admin | 51 Views

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ កម្ពុជានាំចេញផលិតផលជលផល «ជើងដំបូង» ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ : អ្នកនាំពាក្យ ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានថ្លែងថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន។ យើងនៅមានការងារច្រើនទៀតដែលត្រូវធ្វើ។ ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។​
ថ្ងៃទី ៖ 15-09-2023, ដោយ​​ admin | 71 Views

នាយករដ្ឋមន្រ្តីកម្ពុជា បើកជំហរឱ្យ​ក្រុមហ៊ុន Huawei មកវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកនៅកម្ពុជា
ចិន : នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ គឺមានសារៈសំខាន់ណាស់ ដែល​ទាម​ទារ​ឱ្យ​រាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការ​រួម​គ្នានៅក្នុងការអភិវឌ្ឍវិស័យនេះឱ្យ​កាន់តែរីកចម្រើនថែមទៀត ហើយ​ក៏បាន​​ស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះ​ការវិនិយោគលើ​បច្ចេកវិទ្យាថ្មីៗ និង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។  បន្ថែមលើនេះ សម្ដេចអធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម ។
ថ្ងៃទី ៖ 14-09-2023, ដោយ​​ admin | 91 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia