Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព្រឹត្តិការណ៍នយោបាយ
  • សន្តិសុខ-សង្គម
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • វិដេអូរ
  ព័ត៍មានថ្មីៗ
ថ្លៃលក់រាយប្រេងឥន្ធនៈ ធ្លាក់ក្រោម៤ពាន់រៀលហើយ ក្រសួងពាណិជ្ជ
ក្រសួងពាណិជ្ជកម្ម៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ -ប្រេងសាំង ៣ ៩៥០រៀល/លីត្រ -ប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ។
ថ្ងៃទី ៖ 07-07-2026, ដោយ​​ Dara007 | 58 Views

សម្តេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល
កំពង់ចាមៈ សម្តេចធិបតី មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម លើទំនិញ និងកសិផល។ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសសម្ពោធ បើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃទី ៖ 07-07-2026, ដោយ​​ Dara007 | 53 Views

ព្រះបដិមាលោកេសូរ (ព្រះអវលោកិតេស្វរ) ជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន បានតាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ឱ្យទេសចរបានស្គាល់និងស្វែងយល់
សៀមរាបៈ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ជាការរកឃើញថ្មីៗកំណាយនៅប្រាសាទតាព្រហ្ម។
ថ្ងៃទី ៖ 05-07-2026, ដោយ​​ Dara007 | 68 Views

កម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន៨, មួយឆ្នាំអាចផ្គុំ និងដំឡើងរថយន្តជិត ៤ម៉ឺនគ្រឿង
ភ្នំពេញៈ ប្រទេសកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន១១​ក្រុម​ហ៊ុន តែមានដំណើរការចំនួន៨ក្រុមហ៊ុន។ ក្រុមហ៊ុនទាំង៨ ដែលកំពុងដំណើរការនេះ មានសមត្ថភាពផ្គុំ និងដំឡើងរថយន្តប្រមាណ ៣៧៩០០ គ្រឿងក្នុងមួយឆ្នាំ ទុនវិនិយោគ១៥៦លានដុល្លារអាមេរិក និងបង្កើតការងារបាន ១៣៦៥កន្លែងផងដែរ៕
ថ្ងៃទី ៖ 04-07-2026, ដោយ​​ Dara007 | 95 Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ណែនាំឱ្យគ្រូពេទ្យTYDAប្រើប្រាស់ប្រើប្រាស់AI ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតណែនាំឱ្យគ្រូពេទ្យTYDAប្រើប្រាស់ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីលើកកម្ពស់ការបម្រើសេវាសុខាភិបាលទៅកាន់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ការណែនាំនេះក្នយងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ” ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃទី ៖ 04-07-2026, ដោយ​​ Dara007 | 77 Views

រាជរដ្ឋាភិបាលពង្រីកការគ្របដណ្តប់សេវា ប.ស.ស.
ភ្នំពេញៈ រាជរដ្ឋាភិបាលពង្រីកការគ្របដណ្តប់សេវា ប.ស.ស. ដែលធ្វើឱ្យសេវានេះកាន់តែពេញនិយម និងទាក់ទាញប្រជាពលរដ្ឋកាន់តែច្រើនឱ្យចូលរួម ជាពិសេសផ្នែកថែទាំសុខភាព។
ថ្ងៃទី ៖ 04-07-2026, ដោយ​​ Dara007 | 43 Views

ថ្មបាយក្រៀម និងថ្មភក់ យកទៅជួសជុលកាំជណ្តើរ ផ្នែកខាងលិចប្រាសាទនាគព័ន្ធ
សៀមរាបៈ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗមានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរមកហើយ ឱ្យប្រសើរឡើងវិញ។
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 | 69 Views

សម្តេចធិបតី៖ ឪពុកម្តាយបញ្ជូនកូនៗទៅសិក្សា ដូចជាការវិនិយោគ
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលឪពុកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនៗទៅសិក្សានៅសាលារៀន គឺប្រៀបបានដូចជាការវិនិយោគមួយ ដើម្បីបង្កើនធនធាន និងសមត្ថភាពនៅក្នុងគ្រួសារ។
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 | 78 Views

សម្ដេចធិបតី៖ កម្ពុជាមានផ្លូវគោកដឹកជញ្ជូនទំនិញទៅចិន
ស្វាយរៀងៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ កម្ពុជាបានចរចាបើកផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោកទៅកាន់ប្រទេសចិនជាលើកដំបូង តាមរយៈប្រទេសឡាវ ដែលជាជំហានថ្មីមួយក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។
ថ្ងៃទី ៖ 01-07-2026, ដោយ​​ Dara007 | 78 Views

សម្តេច​ធិបតី៖ ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ
ភ្នំពេញៈ សម្តេច​ធិបតី​លេីកទឹកចិត្ត​ឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាជន និងនៃប្រទេសទាំង៣។
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 | 93 Views

ប្រមុខរដ្ឋស្ដីទី៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ មាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សូមអបអរសាទរ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 | 56 Views

ករណីគេលួចលុយពីគណនីធនាគារ ត្រូវប្រញាប់ទាក់ ទងទៅធនាគារឱ្យឆាប់
អ្នកជំនា៖ ករណីគេលួចលុយពីគណនីធនាគារ ត្រូវប្រញាប់ទាក់ ទងទៅធនាគារឱ្យឆាប់ ដើម្បីធនាគារចាត់វិធានការបង្កកលុយទុកមិនឱ្យជនល្មើសដកលុយបាន ឬផ្ទេរទៅធនាគារផ្សេងៗបាន។
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 | 63 Views

តម្លៃប្រេងចុះថ្លៃច្រើនជារៀងរាល់ដង
ភ្នំពេញៈ តម្លៃប្រេងចុះថ្លៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ - សាំង = ៤ ០៥០ រៀល (ចុះថ្លៃ ៣០០ រៀល) - ម៉ាស៊ូត = ៤ ០០០ រៀល (ចុះថ្លៃ ២៥០ រៀល)
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 | 65 Views

សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត
សៀមរាបៈ សត្វទោចមកុដក្នុងព្រៃអង្គរបានកើតកូន១ក្បាលទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដ មានចំនួនសរុប ១៥ក្បាល។
ថ្ងៃទី ៖ 30-06-2026, ដោយ​​ Dara007 | 63 Views

៥ខែដើមឆ្នាំ២០២៦ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងជិត៧០០ស​ហគ្រា​ស
ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ បានឱ្យដឹងថា គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងការ​ងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ ដែលធ្វើឱ្យ​មានកំណើន​កម្មករ​​និយោ​ជិត​​​បម្រើ​​​ការ​​​ងារ​​សរុប​​ចំនួន ២ ២៩៦ ៣៤៨​នាក់ (ស្រី១ ៣០៩ ១៩០នាក់)។
ថ្ងៃទី ៖ 29-06-2026, ដោយ​​ Dara007 | 59 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia