ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចតេជោ ៖ អង្ករ និងស្វាយចន្ទីនៅកម្ពុជា កំពុងរីកចម្រើន
ថ្ងៃទី ៖ 13-11-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះផលិតអង្ករ និងដំណាំស្វាយចន្ទីរបស់កម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ។

ប្រាប់អ្នកព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជំនួបជាមួយលោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោបានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ផ្ដល់យោបល់បន្ថែមទៅកាន់លោកឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនៃការវិនិយោគជាពិសេសគឺទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាចជាការផ្ដោតសំខាន់ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។

  សម្ដេចតេជោបានលើកឡើងអំពីសក្តានុពល របស់កម្ពុជាលើវិស័យស្រូវអង្ករ និងស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននៅពេលបច្ចុប្បន្ន ។ ដូច្នេះអ្នកវិនិយោគរបស់ហ្វីលីពីនអាចសម្លឹងមើលឱកាសនេះធ្វើការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ថែមទៀត” ។

 ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតហ្វីលីពីន បានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។ លោលបន្តថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម ដែលតម្រូវឱ្យភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ។

  សូមបញ្ជាក់ថា អង្ករ និងគ្រាប់ស្វាយចន្ទី គឺជាវិស័យកសិកម្មសំខាន់បំផុតរបស់ប្រទេសកម្ពុជា ដែលកំពុងជំរុញសេដ្ឋកិច្ចជាតិ និងពង្រីកទីផ្សារអន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com