|
|
|
|
|
|
ថ្លៃលក់រាយប្រេងឥន្ធនៈ ធ្លាក់ក្រោម៤ពាន់រៀលហើយ ក្រសួងពាណិជ្ជ
ក្រសួងពាណិជ្ជកម្ម៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
-ប្រេងសាំង ៣ ៩៥០រៀល/លីត្រ
-ប្រេងម៉ាស៊ូត ៤ ១០០រៀល/លីត្រ។
ថ្ងៃទី ៖ 07-07-2026, ដោយ Dara007 | 58 Views
|
សម្តេចធិបតី បញ្ជាឱ្យក្រសួងសាធារណការត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ប្រកបដោយចីរភាព
កំពង់ចាមៈ សម្តេចធិបតី បញ្ជាឱ្យក្រសួងសាធារណការត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ប្រកបដោយចីរភាព ដើម្បីធានាប្រគួតប្រជែងស្មើភាព និងថែទាំគុណភាពផ្លូវមានភាពយូរអង្វែង។ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសសម្ពោធ បើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃទី ៖ 07-07-2026, ដោយ Dara007 | 54 Views
|
សម្តេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល
កំពង់ចាមៈ សម្តេចធិបតី មានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្តនៅជាប់ព្រំប្រទល់ដែលមានសក្តានុពល ក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម លើទំនិញ និងកសិផល។ ការមានប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសសម្ពោធ បើកប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្ងៃទី ៖ 07-07-2026, ដោយ Dara007 | 53 Views
|
|
|
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ
ភ្នំពេញៈ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ ដែលបច្ចុប្បន្នត្រូវមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ថ្ងៃទី ៖ 06-07-2026, ដោយ Dara007 | 32 Views
|
|
|
|
|
|
|
ព្រះមហាក្សត្រ ៖ សម្តេចតេជោ និងសម្តេចធិបតីបានថែរក្សាប្រាសាទព្រះវិហារគង់វង្ស
ភ្នំពេញៈ ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូលថា មានព្រះរាជបន្ទូលបន្តថា ក្រោយពីទទួលរងការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពី សំណាក់បរទេស នឹងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ វាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលបានការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំងយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ នឹងផ្អែកលើច្បាប់អន្តរជាតិ បានធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាជានិរន្តរ៍ ក្រោយពីជម្លោះតាមព្រំដែន ៕
ថ្ងៃទី ៖ 06-07-2026, ដោយ Dara007 | 40 Views
|
|
|
|
|
|
|