ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហេង សួរ ពន្យល់ដល់ពល​ករខ្មែរ​ដែលត្រឡប់ពីថៃថា កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ច្រើនជាងថៃ
ថ្ងៃទី ៖ 08-07-2025, ដោយ​​ Dara007 , 10 Views
                     
ព្រៃវែងៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើបមកពីប្រទេសថៃ​ប្រមាណ ១០០០នាក់ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

លោកបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និងការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។

លោកបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភនានា​ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ​នោះទេ ហើយបើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក​លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។

ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង​ប្អូនចាស់ទៅ គឺមិនមានលុយសង​ត្រឡប់មកឱ្យបង​ប្អូនយើងវិញទេ ព្រោះយើង​គ្មានប្រាក់​សន្សំនៅទីនោះ...ជាពិសេស បងប្អូនស្រី្ត​ដែល​សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង​ប្អូនគិតពិចារណា​ក្នុងការងាកមក​ធ្វើការងារនៅ​ក្នុង​ស្រុកយើងវិញ»។

ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ លោករដ្ឋមន្ត្រីបានអំពាវ​នាវសារជា​ថ្មីម្តងទៀត​​ទៅដល់ពលករ​ដែលបានវិលត្រឡប់​មកពីប្រទេសថៃ និងអ្នកដែលមានគោល​បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅ​កម្ពុជាវិញ ព្រោះជាការកាត់​ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មក​ពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com