ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ដោយមេដឹកនាំទាំងពីរក៏មានជំនួបទ្វេភាគីផងដែរ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច។ លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕