លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បង្កើនផែនការដកដៅត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងបង្ក្រាបរាល់ក្មេងទំនើងបងតូចបងធំ
ថ្ងៃទី ៖ 02-07-2025, ដោយ Dara007 , 45 Views
បន្ទាយមានជ័យ: អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផែនជំនាញ កម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុក និង កម្លាំងនគរបាលប៉ុស្តុ៍រដ្ឋបាលគ្រប់ឃុំ-សង្កាត់ បានបើកប្រតិបត្តិការពង្រឹងការយាមល្បាត ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី ដើម្បីបង្ការ បង្ក្រាប បទល្មើសនៅតាមមូលដ្ឋាន។
ក្រៅពីនេះ កម្លាំងនគរបាលយើងក៏បានត្រួតពិនិត្យរកសារធាតុញៀន(ថ្នាំញៀន) ក្មេងទំនើង , ទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង( ជាតិអាល់កុល) និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរផងដែរ។
លោកឧត្តមសេនីយ៍ទោស្នងការ តែងតែដាក់ចេញនូវបទបញ្ជា យ៉ាងម៉ើងម៉ាត់ដល់កម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវពង្រឹងការយាមល្បាត ការប្រចាំការ២៤ម៉ោង ពង្រឹងការស្រាវជ្រាវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌនិងក្មេងទំនើងដោយគ្មានការយោគយល់ ធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ មានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពល្អជូនប្រជាពលរដ្ឋ៕
|