ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចតេជោ ចែករំលែកទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក
ថ្ងៃទី ៖ 23-05-2025, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ សម្តេចតេជោ ចែករំលែកទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក ខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការពាំនាំមកជូនសម្តេចនូវ សញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ដែលជាកិត្តិយសមួយចំពោះការចូលរួមរបស់សម្តេចកន្លងមក នៅក្នុងបុព្វហេតុកសាងសន្តិភាព។

សម្តេចបានលើកឡើងដោយការកត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ដែលមានគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អនិងសមស្រប នៅខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ។

សម្តេចតេជោ ក៏បានចែករំលែកអំពីការយល់ឃើញ និងទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក។

នៅក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ហើយការបង្កើតយន្តការសភា ក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងទៅលើយន្តការនានា។ សម្តេចបានជម្រាបបន្ថែមអំពីគំនិតផ្តួចផ្តើមរបស់សម្តេច ឱ្យមានការរៀបចំវេទិកាព្រឹទ្ធសភាក្នុងចំណោមប្រទេសអាស៊ានមួយទៀត នៅក្នុងឱកាសទស្សនកិច្ចរបស់សម្តេចនៅប្រទេសឥណ្ឌូណេស៊ីកន្លងទៅនេះ។

នៅក្នុងស្មារតីនេះ សម្តេចតេជោបានលើកឡើងនូវការគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្តាស្ថាប័នផ្សេងៗ រួមទាំងអាស៊ាន។

បន្ថែមពីលើនេះ សម្តេចក៏បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យ ISC ពង្រឹងតួនាទីខ្លួន តាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការរបស់ ISC ដូចដែលសម្តេចធ្លាប់បានលើកឡើង នៅក្នុងឱកាសដែល សម្តេច ធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។

នៅក្នុងឱកាសនៃជំនួបនេះ លោកអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។

លោកអគ្គលេខាធិការបានលើកបន្តថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ ISC និងសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។

លោកអគ្គលេខាធិការ បានជម្រាបជូនអំពីកិច្ចការ និងទិសដៅការងាររបស់ ISC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន តាមរយៈការអនុវត្តកិច្ចការការទូតសភា និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន នានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ជាដើម។ នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពស្នើសុំ សម្តេចតេជោ បន្តផ្តល់ការគាំទ្រដល់កិច្ចការ ISCផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សម្ដេចធិបតី បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com