ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ការកើនឡើងការវិនិយោគ និងបង្កើតការងារជូនកម្មករ មិនមែនជាតួលេខនៅលើក្រដាសឡើយ
ថ្ងៃទី ៖ 22-05-2025, ដោយ​​ dara007 , 60 Views
                     
ព្រះសីហនុ៖ នាយករដ្ឋមន្រ្ដី បានអះអាងថា ការកើនឡើងការវិនិយោគ និងបង្កើតការងារជូនកម្មករ មិនមែនជាតួលេខនៅលើក្រដាសឡើយ និងរកចំណូលថវិកាបានជាង៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតប្រមាណ៣២០០០នាក់ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋឱ្យចំទិសដៅ និងជាក់ស្ដែងនិយម នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ។

សម្ដេចមហាបវរធិបតីបានប្រកាសថា រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ជាង៤៥០០០រោងចក្រសហគ្រាស និងមានបងប្អូនកម្មករនិយោជិតបម្រើការងារជាង១លាន៦សែននាក់ ដែលក្នុងមួយឆ្នាំៗ អាចរកថវិកាបានជាង៥ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា រោងចក្រសហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាង៤ម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិត២លាននាក់ និងទទួលបានប្រាក់ឈ្នួលជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ជាពិសេស បងប្អូនកម្មករ និយោជិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុឡើងដល់ជាង៣ម៉ឺននាក់នោះមិន នោះមែនជាតួលេខលើក្រដាសទេ គឺជាតួលេខពិតប្រាកដ។ 

សម្ដេចមហាបវរធិបតីក៏បានបង្ហាញនូវមោទនភាព ដោយមើលឃើញពីកំណើនការងារពលរដ្ឋនៅខេត្តព្រះសីហនុ មានការកើនឡើងកាន់តែច្រើនផងដែរ។ 

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានជំរុញឱ្យលោកហេង សួរ រដ្ឋមន្រ្ដីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំបង្កើតការងារ និងផ្ដល់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតបន្ថែមទៀត គឺដើម្បីជួយបងប្អូនកម្មករនិយោជិតរបស់យើងមានជីវៈភាពកាន់តែល្អប្រសើរ។ 

ជាមួយគ្នានេះ លោក ហេង សួរ បានឱ្យដឹងថា គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ពាន់លានដុល្លារអាម៉េរិក។ 

ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាមេរិក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សម្ដេចធិបតី បានកោតសរសើរដល់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com