ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក មាស វីរិទ្ធ ណែនាំដល់ជនបង្គោលថ្មី ត្រូវធ្វើការអប់រំបន្តពីបញ្ហាគ្រឿងញៀន អេដស៍ និងបំផុសការប្រើប្រាស់App NoDrug
ថ្ងៃទី ៖ 13-05-2025, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញ: លោក មាស វីរិទ្ធ ណែនាំដល់ជនបង្គោលថ្មី ត្រូវធ្វើការអប់រំបន្តពីបញ្ហាគ្រឿងញៀន អេដស៍ និងបំផុសការប្រើប្រាស់App NoDrug ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗកាន់តែទូលំទូលាយ។

ក្នុងឱកាសលោកចូលរួមជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បណ្តុះបណ្ដាលគ្រូបង្គោលនៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ស្ដីពីការបង្ការនិងទប់ស្កាត់ការរាលដាលមេរោគអេដស៍ ជំងឺអេដស៍ និងគ្រឿងញៀន នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកនាយឧត្ដមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់សិក្ខាកាមដែលជាជនបង្គោលថ្មីត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់សម្រាប់ធ្វើការបណ្ដុះបណ្ដាលអប់រំបន្ត និងការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីទទួលចំណេះដឹង ព័ត៌មាន កំសាន្ត អប់រំ ទីតាំងព្យាបាល ជាពិសេសការរាយការណ៍រាល់ករណីបទលើ្មសគ្រឿងញៀន (លក្ខណអនាមិក)ជូនដល់អាជ្ញាធរមានសមត្ថកិច្ចនឹងទទួលបានការដោះស្រាយដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោក វេជ្ជបណ្ឌិត ស៊ឹម គីមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានណែនាំដល់សិក្ខាកាមទាំងអស់ធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងខណៈដែលការរីករាលដាលនិងការឆ្លងជំងឺអេដស៍នៅតែមានក្នុងអត្រាមួយដែលគួរឱ្យគត់សម្គាល់ ជាពិសេសក្នុងចំណោមយុវវ័យអាយុចន្លោះ១៤-២៥ឆ្នាំ ភាគច្រើនក្នុងក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដូច្នេះដើម្បីបញ្ចប់អេដស៍ទាល់តែមានការចូលរួមសហការការពីប្រជាពលរដ្ឋម្នាក់ៗតាមវិធានការសុខាភិបាល។

លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានជំរុញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះដឹងដែលបានផ្ដល់ជូននៅក្នុងកម្មវិធីសិក្ខាសាលានេះ និងចូលរួមអនុវត្តការងារប្រកបដោយក្ដីស្រលាញ់តាមរយៈការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅលើបញ្ហាគ្រឿងញៀន អេដស៍នេះ ព្រោះថាបើគ្មានការយល់ដឹងនិងចូលរួមពីរប្រជាពលរដ្ឋទេគឺមិនទទួលជោគជ័យឡើយ។

ជាមួយគ្នានេះដែរ វាគ្មិនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ត្រី យិន យឿត បានធ្វើបទបង្ហាញជូនសិក្ខាកាមទាំងអស់អីពី :អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន ផលប៉ះពាល់ទៅលើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននិងរបៀបទាញនិងប្រើប្រាស់កម្មវិធីទូរសព្ទដៃNoDrug: https://nodrugsnacd.com/download_kh ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ UNAIDS ៖ សមិទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុង ការឆ្លេីយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ មិនត្រឹមតែបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ក្នុងតំបន់ និង ជាសកល។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com