នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសខេត្តក្រាប៊ី ប្រទេសថៃ ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៤ -១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃដែលដឹកនាំដោយឯកឧត្តម ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
មុននឹងចាកចេញពីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំលើកទី១៥ នេះ នឹងពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនមាន: ១.ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីបង្ការទប់ស្កាត់គ្រឿងញៀននិងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន ២.វឌ្ឍនភាពស្ថានភាពគ្រឿងញៀននិងប្រតិបត្តិការកម្ពុជា-ថៃ ៣.ពិនិត្យលើវឌ្ឍនភាពនៃស្មារតីកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ លើកទី១៤ និងពិភាក្សាលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត មាន ពង្រឹងសមត្ថភាពការវិភាគគ្រឿងញៀននិងសំណុំព័ត៍មានគ្រឿងញៀន ការព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ការអប់រំ បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការចែករម្លែកបទពិសោធន៍ពីការទស្សនាភូមិសហគមន៍អនុវត្តកម្មវិធី CBTx ជាដើម។ល៕