ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាល ត្រៀមរៀបចំឡានក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយមិនគិតថ្លៃ
ថ្ងៃទី ៖ 20-03-2025, ដោយ​​ Dara007 , 100 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាល បានត្រៀមរៀបចំឡានក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយមិនគិតថ្លៃ ដើម្បីកាត់បន្ថយការចំណាយថវិកា និងធានាសុវត្ថិភាពជូនពលរដ្ឋ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងមុខងារធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលោក ឃួង ស្រេង រដ្ឋបាលរាធានីភ្នំពេញ ត្រូវត្រៀមរៀបចំរថយន្ត ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ ឬកម្មករនិយោជិតទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ ដូចជាបណ្ដាឆ្នាំមុនៗ ខណៈដែលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ។

សម្ដេចធិបតីបានបញ្ជាក់ថា ការរៀបចំរថយន្ត ក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំនេះ គឺបងប្អូនប្រជាពលរដ្ឋចំនេញថវិកាច្រើន និងសន្សំលុយ ដើម្បីអាចយកទៅធ្វើបុណ្យតាមលទ្ធភាពផងដែរ បើទោះបីតិចក្ដីច្រើនក្ដី តែរាជរដ្ឋាភិបាលខិតខំជួយសម្រួលបន្ថែម។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យជាតិធំៗម្ដងៗ គឺរាជរដ្ឋាភិបាលតែងតែធ្វើការរៀបចំរថយន្តក្រុងសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ ព្រមជាមួយផ្ដល់ទឹកសុទ្ធផងដែរ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com