ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៣ឆ្នាំ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 48 Views
                     
កោះកុងៈ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលជំនាញដល់សិស្សជិត ៥ពាន់នាក់​ ឱ្យមានលទ្ធភាពចូលធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ឬបង្កើតមុខរបរដោយខ្លួនឯង។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំកន្លងមក វិទ្យាស្ថានបានខិតខំពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យទៅដល់សហគមន៍ ដើម្បីបង្កើនឱកាសទទួលបានជំនាញសម្រាប់ប្រជាពលរដ្ឋ និងយុវជននៅមូលដ្ឋាន។

​អ្នកអង្គម្ចាស់​មានព្រះបន្ទូលថា៖«យើងបានដាក់គ្រូបច្ចេកទេស ទាំងគ្រូក្របខណ្ឌ និងគ្រូកិច្ចសន្យា ទៅបណ្តុះបណ្តាលនៅតាមសហគមន៍ដែលនៅជិតសិស្ស ដើម្បីឱ្យការរៀនជំនាញកាន់តែងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។ អ្នកអង្គម្ចាស់បណ្ឌិត បានបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងនេះ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានបណ្តុះបណ្តាលសិស្ស និងសិក្ខាកាមសរុបចំនួន ៤,៩៦៩នាក់ ក្នុងនោះស្ត្រី ២,០៣៦នាក់។

បើតាមអ្នកអង្គម្ចាស់ ក្រៅពីការពង្រីកការបណ្តុះបណ្តាលតាមសហគមន៍ វិទ្យាស្ថានក៏បានយកចិត្តទុកដាក់លើគុណភាព នៃការបណ្តុះបណ្តាល ដោយផ្តោតលើការផ្តល់ជំនាញដែលអាចប្រើប្រាស់បានជាក់ស្តែង និងជួយឱ្យសិស្សមានលទ្ធភាពស្វែងរកការងារធ្វើនៅតាមសហគ្រាស រោងចក្រ ឬអាចយកជំនាញដែលទទួលបានទៅប្រកបមុខរបរដោយខ្លួនឯងក្រោយបញ្ចប់ការសិក្សា។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស មានព្រះបន្ទូលបញ្ជាក់៖ «គោលដៅសំខាន់របស់យើង គឺមិនត្រឹមតែបណ្តុះបណ្តាលឱ្យសិស្សចេះជំនាញប៉ុណ្ណោះទេ ប៉ុន្តែត្រូវឱ្យពួកគេអាចយកជំនាញដែលរៀនបានទៅប្រើប្រាស់ ដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរផ្ទាល់ខ្លួន និងមានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ប្រកាសអំពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ -ប្រេងសាំង ៥ ២៥០ រៀល/លីត្រ -ប្រេងម៉ាស៊ូត ៦ ១០០ រៀល/លីត្រ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com