ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចាប់ក្មេងទំនើង ៤នាក់ ដាក់វិន័យរដ្ឋបាល កោសក់ និងដកហូតម៉ូតូរក្សាទុក ០៣ខែ!
ថ្ងៃទី ៖ 09-02-2025, ដោយ​​ Dara007 , 79 Views
                     
ភ្នំពេញៈ កាលពីនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ក៏បានជួបប្រទះនឹងក្មេងទំនើង០១ក្រុម កំពុងធ្វើសកម្មភាព បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះបានចំនួន ០៤នាក់ រួមមាន៖ ១-ឈ្មោះ សាន សៀកម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ, ២-ឈ្មោះ លី ណារ៉ុង ភេទ ប្រុស អាយុ ១៦ឆ្នាំ, ៣-សៀន រ៉ាមុត ភេទប្រុស អាយុ ២០ឆ្នាំ, ៤-ឈ្មោះ សុ ភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស នាំយកមកមូលដ្ឋានខណ្ឌ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ដោយកោសក់ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង រក្សាទុក ០៣ខែ ផងដែរ។ 

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com