ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក នេត្រ ភក្រ្ដា ព្រ..មា..ន លុបអាជា្ញបណ្ណព័ត៌មាន លោក ហ៊ន ក្រោយផ្សាយប៉ះតុលាការខេត្តកំពង់ចាម
ថ្ងៃទី ៖ 29-11-2024, ដោយ​​ admin , 137 Views
                     
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា ចេញលិខិតព្រមានលោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www. khplus-cambodia .com ដោយទុកពេល១៥ថ្ងៃ ប្រសិនមិនកែឬលុបព័ត៌មានដែលផ្សាយប៉ះតុលាការខេត្តកំពង់ចាម ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៩ វិចិ្ឆការ បានចេញលិខិតព្រមាន លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com ឱ្យបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ។

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា «ខ្ញុំសូមជម្រាបលោកចាងហ្វាង ជ្រាបថា បន្ទាប់ ពីក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដំណើរការកិច្ចប្រជុំពិភាក្សា និងពិនិត្យ ឃើញថា ការផ្សាយរបស់ លោក ផាត់ ហ៊ន ចាងហ្វាងគេហទំព័រ www.khplus-cambodia.com គ្មានមូលដ្ឋាន ច្បាស់លាស់ ប្រើពាក្យសម្តីមិនសមរម្យ ចំពោះស្ថាប័នតុលាការខេត្តកំពង់ចាម និងអនុវត្តតួនាទីលើសពី អ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមានការយល់ច្រឡំ» ។

ជាមួយគ្នានោះ ក្រសួងសូមព្រមាន ឱ្យអង្គភាពរបស់លោកចាងហ្វាង អនុវត្តដូចខាងក្រោម៖ ១- គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កិច្ចសន្យាដែលតម្កល់នៅ ក្រសួងព័ត៌មាន និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ ២- ដកចេញនូវរាល់ព័ត៌មាន អត្ថបទ រូបភាព និងវីដេអូទាំងអស់ដែលបានផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងស្ថាប័នតុលាការខេត្តកំពង់ចាម។ ៣- អប់រំ ណែនាំ និងពង្រឹងសមត្ថភាពអ្នកយកព័ត៌មានក្នុងអង្គភាពឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងអាកប្បកិរិយាថ្លៃថ្នូរ។ ទទួលបានលិខិតព្រមាននេះ លោកចាងហ្វាងត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងនឹងពិនិត្យតាមដានការអនុវត្តការព្រមាននេះ រយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា ដើម្បីធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com