ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ស សុខា ប្រកាសឱ្យរថយន្ដធនធំផ្អាកធ្វើចរាចរណ៍៣ថ្ងៃ
ថ្ងៃទី ៖ 06-10-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ លោក ស សុខា បានប្រកាសឱ្យរថយន្ដធនធំផ្អាកធ្វើចរាចរណ៍៣ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗចំនួន ៣ចំណុច រួមមាន៖ ១៖ រថយន្តធុនធំគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍នៅមុន និងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលរារាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ។ ២៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ត្រូវយកចិត្តទុកដាក់សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមច្រកផ្លូវចេញ-ចូលរាជធានីភ្នំពេញ តំបន់ផ្លូវប្រសព្វ និងស្ពានធំៗ ដើម្បីធានាឱ្យលំហូរចរាចរណ៍មានភាពរលូន និងមិនមានការកកស្ទះយូរអង្វែង។ ៣៖ អ្នកដំណើរទាំងអស់ ត្រូវបន្តស្មារតីគោរពច្បាប់ចរាចរណ៍ បើកបរប្រុងប្រយ័ត្ន មានអធ្យាស្រ័យដល់គ្នា និងត្រូវគោរពតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍នៅលើដងផ្លូវ។

ការដាក់ចេញនូវវិធានការទាំងនេះ ធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅកាន់ទីវត្តអារាមនានាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយសេចក្តីសុខក្សេមក្សាន្ត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com